FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៉ី កំពុងជំរុញការប្រើប្រាស់ឥន្ធនៈកែច្នៃ ចំពោះមុខវិបត្តិប្រេង (Video inside)

04-05-2026 15:36

(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៉ី ​កំពុង​បង្កើន​ការ​ប្រើ​ប្រាស់​ជីវឥន្ធនៈ (ប្រេងកែច្នៃ) ​ចំពេលតម្លៃ​ថាមពល​កើន​ឡើងខ្ពស់ និង​ខណៈ​ដែល​ប្រទេស​នេះ​ ព្យាយាម​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦។

គាំទ្រដោយឧស្សាហកម្មដូងប្រេងដ៏ធំរបស់ខ្លួន ម៉ាឡេស៉ី កំពុងជំរុញការយកប្រេងកែច្នៃ ធ្វើជាដំណោះស្រាយរយៈពេលវែង សម្រាប់ទីផ្សារថាមពល។ ប្រេងកែច្នៃត្រូវបានផលិតចេញពីជីវម៉ាស (កាកសំណល់សត្វ និងរុក្ខជាតិ) ដោយដូងប្រេង គឺជាវត្ថុធាតុដើមសំខាន់ រួមជាមួយដំណាំ ពោត អំពៅ និងសណ្តែកសៀង។

ប្រេងកែច្នៃកាន់តែទទួលបានការចាប់អារម្មណ៍ ដោយសារឥឡូវនេះ វាមានតម្លៃថោកជាងប្រេងម៉ាស៊ូតធម្មតា។ បច្ចុប្បន្ននេះ ម៉ាឡេស៉ី បានកំណត់ឱ្យរថយន្តធុនតូច ចាក់ប្រេងកែច្នៃ ១០ភាគយ លាយនឹងប្រេងម៉ាស៊ូត ៩០ភាគរយ។

គួរបញ្ជាក់ថា បន្ទាប់ពីវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា រំខានដល់ការផ្គត់ផ្គង់ប្រេងជាសកល រដ្ឋាភិបាលម៉ាឡេស៉ី បានចំណាយច្រើនជាង ១.៦ពាន់លានដុល្លារជារៀងរាល់ខែ ដើម្បីឧបត្ថម្ភធនលើថ្លៃប្រេងឥន្ធនៈ៕