FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពអាមេរិក ២រូប បាត់ខ្លួនអំឡុងពេលធ្វើសមយុទ្ធយោធា African Lion នៅក្នុងប្រទេសម៉ារ៉ុក

03-05-2026 20:18

(ម៉ារ៉ុក)៖ បញ្ជាការដ្ឋានអាហ្វ្រិករបស់សហរដ្ឋអាមេរិក (AFRICOM) បានឱ្យដឹងនាថ្ងៃអាទិត្យថា សមាជិកកងទ័ពអាមេរិកចំនួន ២រូប បានបាត់ខ្លួននៅក្បែរតំបន់ហ្វឹកហ្វឺន Cap Draa ក្នុងប្រទេសម៉ារ៉ុក (Morocco) អំឡុងពេលកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នា "African Lion 2026"។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បច្ចុប្បន្ន កងកម្លាំងសហរដ្ឋអាមេរិក ម៉ារ៉ុក និងដៃគូដទៃទៀត បានចាប់ផ្ដើមប្រតិបត្តិការស្វែងរក និងសង្គ្រោះយ៉ាងសស្រាក់សស្រាំ តាមរយៈការប្រើប្រាស់មធ្យោបាយទាំងលើដី តាមអាកាស និងតាមផ្លូវសមុទ្រ។ យោងតាមសេចក្តីថ្លែងការណ៍របស់ AFRICOM ករណីបាត់ខ្លួននេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈដែលប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើឡើងយ៉ាងសកម្ម។

គួរបញ្ជាក់ថា "African Lion" គឺជាសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏ធំបំផុតរបស់បញ្ជាការដ្ឋានអាហ្វ្រិកអាមេរិក ដែលមានគោលបំណងពង្រឹងសមត្ថភាពធ្វើការងាររួមគ្នា រវាងកងទ័ពសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តណាតូ (NATO) និងបណ្ដាប្រទេសជាដៃគូនៅក្នុងទ្វីបអាហ្វ្រិក៕​