FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែលអនុម័តផែនការទិញយន្តហោះចម្បាំង F-35 និង F-15IA ក្នុងតម្លៃរាប់ពាន់លានដុល្លារ (Video inside)

03-05-2026 19:16

(ហ្ស៊េរុយសាឡឹម)៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានផ្ដល់ការអនុម័តចុងក្រោយលើផែនការទិញយន្តហោះចម្បាំងកម្រិតខ្ពស់ចំនួន ២កងពលតូចបន្ថែមទៀត គឺប្រភេទ F-35 ពីក្រុមហ៊ុន ឡុកឃីត ម៉ាទីន (Lockheed Martin) និងប្រភេទ F-15IA ពីក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ផែនការទិញនេះ គឺជាជំហានដំបូងនៃគម្រោងទំនើបកម្មយោធាទ្រង់ទ្រាយធំដែលមានតម្លៃសរុបប្រមាណ ១១៩ពាន់លានដុល្លារ ក្នុងគោលបំណងពង្រឹងការត្រៀមលក្ខណៈសម្រាប់សន្តិសុខក្នុងរយៈពេល ១០ឆ្នាំខាងមុខ និងដើម្បីរក្សាឧត្តមភាពយុទ្ធសាស្ត្រដែនអាកាសរបស់អ៊ីស្រាអែល ក្នុងការឆ្លើយតបនឹងការគំរាមកំហែងនានានៅក្នុងតំបន់។

លោក អាមៀ បារ៉ាម (Amir Baram) អគ្គនាយកក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សង្គ្រាមជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងអាមេរិក និងអ៊ីស្រាអែល ព្រមទាំងតួនាទីចាំបាច់នៃកម្លាំងអាកាសដ៏ទំនើប។ ជំហានបន្ទាប់ អ៊ីស្រាអែលនឹងបន្តសម្របសម្រួលជាមួយរដ្ឋាភិបាល និងយោធាសហរដ្ឋអាមេរិក ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការ៕