FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦តទៅ ប្រទេសចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយ ចំពោះរាល់ប្រទេសអាហ្វ្រិក ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន

29-04-2026 17:25

(ប៉េកាំង)៖ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញសេចក្តីប្រកាសនៅថ្ងៃទី២៨ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិននឹងអនុវត្ត គោលនយោបាយពន្ធគយសូន្យភាគរយ តាមទម្រង់អត្រាពន្ធអនុគ្រោះពិសេស ចំពោះប្រទេសអាហ្វ្រិកចំនួន២០ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ហើយមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួច។ ចំពោះផលិតផលដែលស្ថិតនៅក្រោមកូតាពន្ធគយ គ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ ខណៈពេលដែលអត្រាពន្ធគយក្រៅកូតាមិនកែប្រែ។

តាមការអធិប្បាយឱ្យដឹងថា ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ប្រទេសចិននឹងក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់ នៅលើពិភពលោក ដែលអនុវត្តគោលនយោបាយអត្រាពន្ធគយសូន្យភាគរយដោយឯកតោភាគី និងគ្របដណ្តប់លើរាល់ប្រទេសអាហ្វ្រិក ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននិងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។

ទាក់ទងនឹងរឿងនេះ តំណាងនៃសហភាពអាហ្វ្រិកប្រចាំនៅប្រទេសចិនបានបញ្ជាក់ថា វិធានការពន្ធគយសូន្យភាគរយបាននាំមក នូវឱកាសជាក់ស្តែងដល់ទ្វីបអាហ្វ្រិក ហើយក៏បង្កលក្ខណៈសម្បត្តិសម្រាប់ប្រទេសចិន ពង្រីកការវិនិយោគនៅទ្វីបអាហ្វ្រិកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន