ភ្លៀងមុនរដូវ គំរាមកំហែងដល់ការច្រូតកាត់ស្រូវ នៅបង់ក្លាដែស (Video inside)
29-04-2026 16:51
(ដាក្កា)៖ ភ្លៀងធ្លាក់ខ្លាំងមុនរដូវមុនរដូវវស្សា និងលំហូរទឹកមកពីផ្នែកខាងលើនៃប្រទេសឥណ្ឌា ធ្វើឱ្យទឹកទន្លេនៅភាគឦសានបង់ក្លាដែស ជន់ឡើង ដែលគំរាមកំហែងដល់តំបន់ធំៗពីគ្រោះទឹកជំនន់ អំឡុងពេលប្រមូលផលស្រូវរដូវក្ដៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦។
អាជ្ញាធរនិយាយថា ភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ រួមផ្សំជាមួយលំហូរទឹកពីតំបន់ Meghalaya និង Assam របស់ឥណ្ឌា បានបង្កើនហានិភ័យនៃទឹកជំនន់ទន្លេភ្លាមៗ នៅក្នុងស្រុកដែលងាយរងគ្រោះ។ បើតាមមន្រ្តីមូលដ្ឋាន ស្រែក្នុងក្រុង-ស្រុកចំនួន ៥ មានទឹកជន់លិចនៅទីតាំងជាច្រើន ហើយហៀរចូលទៅចូលដីកសិកម្ម បន្ទាប់ពីទឹកហូរខ្លាំងភ្លាមៗ ធ្វើឱ្យជ្រាយដីច្រាំងទន្លេ។ ភ្លៀងធ្លាក់ខ្លាំងក៏បានបំផ្លាញដំណាំផ្សេងទៀត រួមទាំងបន្លែបង្ការ ដែលបង្កើនក្តីបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់។ មន្រ្តីកសិកម្មនិយាយថា សូម្បីតែទឹកជន់លិចក្នុងរយៈពេលខ្លី ដំណាក់កាលនេះ ក៏អាចធ្វើឱ្យទិន្នផលស្រូវថយចុះយ៉ាងខ្លាំងផងដែរ បន្ថែមលើប្រព័ន្ធធារាសាស្រ្ត ដែលជួបបញ្ហាដោយកង្វះខាតប្រេងម៉ាស៊ូត ក្រោយវិបត្តិសង្រ្គាមមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានព្យាករពីភ្លៀងធ្លាក់ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយព្រមានថា លំហូរទឹកពីប៉ែកខាងលើបង្កើនលទ្ធភាពនៃទឹកជំនន់រីករាលដាលពាសពេញអាង haor៕

