FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អារ៉ាក់ជី​​​ និយាយថា អ៊ីរ៉ង់កំពុងពិចារណាលើសំណើចរចារបស់លោក ដូណាល់ ត្រាំ (Video inside)

27-04-2026 22:27

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី បានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់កំពុងពិនិត្យ និងពិចារណាលើសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការចរចាបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី លោក អារ៉ាក់ជី បានយល់ឃើញថា មូលហេតុដែលលោក ត្រាំ ចង់ឱ្យមានការចរចា គឺដោយសារតែសហរដ្ឋអាមេរិកមិនទាន់សម្រេចបាននូវគោលដៅណាមួយរបស់ខ្លួនឡើយ។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់កំពុងសិក្សាពីលទ្ធភាពនេះយ៉ាងល្អិតល្អន់ បន្ទាប់ពីលោក ត្រាំ បានផ្ដល់ជម្រើសឱ្យអ៊ីរ៉ង់អាចទាក់ទងមកកាន់សហរដ្ឋអាមេរិកតាមទូរស័ព្ទបាន ប្រសិនបើចង់បើកកិច្ចចរចាសន្តិភាព៕