FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ បញ្ជាឱ្យកងទ័ពជើងទឹកបាញ់កម្ទេចរាល់ទូកអ៊ីរ៉ង់ដែលព្យាយាមដាក់មីន នៅច្រកសមុទ្រហ័រមូស (Video inside)

23-04-2026 21:38

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក​ បាញ់កម្ទេចរាល់ទូករបស់អ៊ីរ៉ង់ណាដែលព្យាយាមដាក់មីននៅក្នុងដែនទឹកនៃច្រកសមុទ្រហ័រមូស​ ព្រមទាំងបង្កើនសកម្មភាពបោសសម្អាតមីនរបស់អាមេរិកឱ្យបានបីដងបន្ថែមទៀត។​​ នេះបើយោងតាមការបង្ហោះសារលើបណ្តាញសង្គមរបស់លោកប្រធានាធិបតី។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា
កងទ័ពជើងទឹកអាមេរិកត្រូវតែបាញ់កម្ទេចដោយគ្មានការស្ទាក់ស្ទើរ​ ចំពោះរាល់ទូក ទោះបីជាទូកតូចៗក៏ដោយ​ ប្រសិនបើត្រូវបានរកឃើញថាកំពុងដាក់គ្រាប់មីននៅក្នុងច្រកសមុទ្រដ៏សំខាន់មួយនេះ។​ លោកបានអះអាងជាថ្មីទៀតថា បច្ចុប្បន្ននាវាចម្បាំងរបស់អ៊ីរ៉ង់សរុបចំនួន ១៥៩ គ្រឿង​ បានលិចទៅបាតសមុទ្រអស់ទៅហើយ។

បន្ថែមពីលើបញ្ជាវាយប្រហារ​ លោកប្រធានាធិបតីក៏បានបង្គាប់ឱ្យបង្កើនសកម្មភា​ពបោសសម្អាតមីនរបស់អាមេរិកនៅក្នុងច្រកសមុទ្រហ័រមូសឡើងដល់កម្រិតបីដង
ធៀបនឹងកម្រិតបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា​ សកម្មភាពបោសសម្អាតមីនកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម​ ហើយលោកបានបញ្ជាឱ្យបង្កើនល្បឿននៃកិច្ចការងារនេះ
ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់នាវាចរណ៍ឡើងវិញ៕​