FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ៊ីរ៉ង់បញ្ជាក់ថា​គ្មានគម្រោងបញ្ជូនប្រតិភូចរចាទៅប៉ាគីស្ថានឡើយ ដរាបណាសហរដ្ឋអាមេរិកមិនទាន់ដកការបិទខ្ទប់តាមសមុទ្រ (Video inside)

19-04-2026 21:46

(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ នាថ្ងៃអាទិត្យ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់នៅមិនទាន់មានការសម្រេចចិត្តណាមួយ ក្នុងការបញ្ជូនគណៈប្រតិភូចរចាទៅកាន់ប្រទេសប៉ាគីស្ថាននោះទេ «ដរាបណានៅតែមានការបិទខ្ទប់តាមផ្លូវសមុទ្រ» ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា មកទល់ពេលនេះ ទីក្រុងតេហេរ៉ង់​នឹងមិនចាត់តាំងក្រុមអ្នកចរចាឱ្យទៅចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាពនៅឡើយទេ ប្រសិនបើវិធានការបិទខ្ទប់កំពង់ផែពីសំណាក់កងទ័ពជើងទឹកអាមេរិកនៅតែបន្តអនុវត្តមកលើខ្លួន។

គួរបញ្ជាក់ថា ការប្រកាសជំហររឹងត្អឹងរបស់ភាគីអ៊ីរ៉ង់នេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ក្រុមអ្នកចរចាជាន់ខ្ពស់របស់លោកនឹងធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ នៅល្ងាចថ្ងៃចន្ទនេះ ដើម្បីបន្តកិច្ចពិភាក្សាបញ្ចប់សង្គ្រាម ខណៈលោកក៏បានដាក់ឱសានវាទឱ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងជាដាច់ខាត បើមិនចង់ឱ្យហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសត្រូវបំផ្លាញចោល៕