លោក ត្រាំ ប្រកាសថាអាមេរិកនឹងសហការជាមួយអ៊ីរ៉ង់ ដើម្បីយកសារធាតុអ៊ុយរ៉ាញ៉ូមទៅអាមេរិក (Video inside)
17-04-2026 23:08
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីប្រមូលយកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ និងនាំយកវាត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ លោក ត្រាំ បានលើកឡើងថា ភាគីទាំងពីរនឹងសហការគ្នា «ក្នុងល្បឿនមួយដ៏សមស្រប» ដោយប្រើប្រាស់គ្រឿងចក្រធុនធំ ដើម្បីចាប់ផ្ដើមជីកកកាយយកសារធាតុទាំងនោះ មុននឹងដឹកជញ្ជូនមកកាន់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «យើងនឹងធ្វើវាជាមួយគ្នា...យើងនឹងចូលទៅជាមួយអ៊ីរ៉ង់ ហើយចាប់ផ្តើមជីកកកាយជាមួយគ្រឿងចក្រធំៗ... រួចយើងនឹងនាំវាត្រឡប់មកសហរដ្ឋអាមេរិកវិញ»៕
