FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិនៃបណ្តាញ CGTN៖ ស្វែងយល់ពីអរិយធម៌ចិនតាមរយៈភាពយន្តចិន

17-04-2026 17:56

(ប៉េកាំង)៖ នៅថ្ងៃទី ១៥ ខែមេសា ព្រឹត្តិការណ៍វប្បធម៌ភាពយន្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានបើកធ្វើនៅទីក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិន។ ព្រឹត្តិការណ៍នេះផ្តោតលើសេដ្ឋកិច្ច "ភាពយន្ត+" គ្របដណ្តប់លើវិស័យជាច្រើន បូករួមទាំងការស្វែងយល់ពីឧស្សាហកម្មភាពយន្ត ការតាំងបង្ហាញស្នាដៃបេតិកភណ្ឌវប្បធម៌អរូបី និងដកបទពិសោធពីទេសចរណ៍វប្បធម៌ ដែលធ្វើឱ្យពិភពលោកស្វែងយល់ពីអរិយធម៌ចិនតាមរយៈភាពយន្តចិន។

ការស្ទង់មតិមួយនេះ សហការធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃ CMG និងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ១២០០០ នាក់នៅប្រទេសចំនួន ៤១ បង្ហាញថា ខ្សែភាពយន្តចិនបានក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ពិភពលោកស្វែងយល់ពីប្រទេសចិន ហើយអំណាចទន់ខាងវប្បធម៌ចិនបាននិងកំពុងត្រូវបានទស្សនិកជនបរទេសកាន់តែច្រើនបានដឹងបានស្គាល់ និងស្រឡាញ់ចូលចិត្ត តាមរយៈភាពយន្តចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧០,៦% បង្ហាញថា អរិយធម៌ចិនបានផ្តល់នូវគំនិតថ្មីៗសម្រាប់អភិបាលកិច្ចសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន