FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ យល់ដឹងពី​ភាពធន់​និង​ទីបង្អែករបស់​សេដ្ឋកិច្ច​ចិន​៖ អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​នៅពីក្រោយ​ការ​ចាប់ផ្តើម​ដ៏​ល្អ​ប្រសើរ​ដែល​ហួសពីការព្យាករណ៍

17-04-2026 17:36

(ប៉េកាំង)៖ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិបាន​ចេញផ្សាយ​របាយការណ៍​ថ្មី​បំផុត​ ដោយ​បាន​សម្រួលបញ្ចុះ០,២ភាគរយ​នៃ​ការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ច​សកល​នៅឆ្នាំ​នេះ ដែល​មាន​ត្រឹម​តែ​៣,១ភាគរយ​ ។ ក្នុង​បរិបទ​បែប​នេះ នៅថ្ងៃទី ១៦ ខែ​មេសា ប្រទេស​ចិន​បាន​ប្រកាស​តារាងពិន្ទុសេដ្ឋកិច្ច​នៅត្រីមាសទីមួយ​នៃ​ឆ្នាំ​នេះ ពោលគឺតាម ការគណនាជាបឋម បាន​កើន​ឡើង​៥,០ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៥ និង​កើន​ឡើ​ង០,៥ភាគរយ​​បើ​ប្រៀបធៀប​នឹងត្រីមាស​ទីបួន​នៃ​ឆ្នាំ​២០២៥ ។ ​ប្រព័ន្ធសារព័ត៌មាន​បរទេសយល់​ឃើញថា ​ការ​ចាប់ផ្តើម​ដ៏​ល្អ​ប្រសើរ​ដែលលើសពីការព្យាករណ៍បែបនេះជា​ភាពធន់​ ក្នុង​ទីផ្សារ ​នេះជា​​ជំនឿចិត្ត​ នៅលើ​ពិភពលោក​ទាំង​មូល​ នេះជា​ម៉ាស៊ីន​សម្រាប់​លំនឹង​ដ៏កម្រ។

ក្នុង​នាមជា​អង្គភាពសេដ្ឋកិច្ច​ធំទីពីរ​នៅលើ​ពិភពលោក ទំហំសេដ្ឋកិច្ច​សរុប​របស់​ចិន​បាន​វាយ​ទម្លុះពី​១៤០ទ្រីលាន​យាន់ប្រាក់​ចិន​ ការ​សម្រេច​បាននូវ​កំណើន​៥ភាគរ​យ​លើតួលេខខ្ពស់​បែប​នេះ គឺបានមកដោយលំបាក ។ គុណតម្លៃកាន់តែ​កម្រ​​ គឺលក្ខណៈពិសេស​របស់​សេដ្ឋកិច្ច​ចិន​ ពោលគឺ “ស្ថិរភាព” “ភាពថ្មី” និង​ “ភាពធន់​” បាន​តាំង​មូលដ្ឋាន​គ្រឹះដ៏​ល្អប្រសើរ​សម្រាប់​សម្រេច​បាននូវ​គោលដៅ​កំណើន​ពេញមួយ​ឆ្នាំ។

សូមក្រលេកមើលពី “ស្ថិរភាព”ជា​មុន ។ នៅត្រីមាស​ទីមួយ​ឆ្នាំ​នេះ តម្លែបន្ថែមរបស់ឧស្សាហកម្ម​ធំទាំង​បី​របស់​ចិន​សុទ្ធតែ​សម្រេចបាន​នូវ​កំណើន​ ថ្លៃទំនិញប្រើប្រាស់របស់ប្រជាជនបាន​កើន​ឡើង​០,៩ភាគរយ អត្រាបាត់បង់ការងារនៅតាមទីក្រុង និងជនបទដែលបានចុះបញ្ជីបានរក្សា​ភាពនឹង​នរ មូលដ្ឋាន​គ្រឹះនៃ​ឱកាសការងារ​និង​ជីវភាពរស់នៅរបស់ប្រជាជន​មានស្ថិរភាព ។ ដោយ​មាន​វិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ និង​មាន​ការ​ណែនាំ​ពី​គោលនយោបាយ​ពាក់ព័ន្ធ បាន​ជា​ការ​ប្រើប្រាស់បាន​ឡើងកម្តៅជា​បន្តបន្ទាប់ ទំហំលក់​រាយ​របស់ប្រើប្រាស់ក្នុ​ងសង្គម​ និង​ទំហំលក់​រាយ​សេវាកម្ម​បាន​កើន​ឡើង​២,៤ភាគរយ​ និង​៥,៥ភាគរយ​ដោយ​ឡែក​ពីគ្នា ការ​បណ្តាក់​ទុន​មានស្ថេរភាពបន្ទាប់ពីបញ្ឈប់ការធ្លាក់ចុះដែល​បាន​កើន​ឡើង​១,៧ភាគរាយ​ ។ ប្រកា​រទាំង​នេះ​មាន​ន័យ​ថា អតុល្យភាពរវាងការផ្គត់ផ្គង់ខ្លាំង និងតម្រូវការខ្សោយមាន​ការ​កែ​សម្រួល​ខ្លះ ដែល​បាន​បង្កើត​ល័ក្ខខ័ណ្ឌមានអំណោយ​ផលដល់ “ការ​កសាង​ទីផ្សារធំ​ក្នុង​ស្រុក​ដ៏ខ្លាំង​ក្លា” ។

ជា​បន្តទៀត សូមសង្កេតមើលពី “ភាពថ្មី” ។ កម្លាំង​ចលករ​​ថ្មីបាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​សេដ្ឋកិច្ច​ចិន​ ។ នៅត្រីមាស​ទីមួយ​ ​អនុបាតនៃមុខរបរផលិតគ្រឿងបរិក្ខារនិង​ឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់របស់​ចិន​ ក្នុង​តម្លៃបន្ថែមរបស់ សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ បានកើន​ឡើង​១,៤ភាគរយ​ និង​១,២ភាគរយ​ដោយ​ឡែក​ពីគ្នាបើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ នៃ​ឆ្នាំ​២០២៥ ។ ក្នុង​នោះ ការ​រួមចំណែក​របស់​ឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់ចំពោះ​កំណើន​ឧស្សាហកម្ម​បាន​ឡើង​ដល់​៣២,៦ភាគរយ ។ ការលក់​ដូរ​រថយន្ត​ថាមពល​ថ្មី​បាន​កាន់​លំដាប់ថ្នាក់​នាំមុខ ​នៅលើ​ពិភពលោកទាំង​មូល​ បច្ចេកវិទ្យាខ្ពស់ ភាពវៃឆ្លាតនិង​ភាពបៃតង​បាន​ក្លាយ​ជា​ ឧត្តមភាពដ៏សំខាន់​របស់​​ឧស្សាហកម្មកម្មន្តសាល ។

ដោយ​ឡែក​ “ភាពធន់​”ក៏មាន​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ ។ សូម​យក​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ឧទាហរណ៍៖ នៅត្រីមាស​ទីមួយ ទំហំ​សរុប​នៃ​ការ​នាំ​ចេញនាំ​ចូល​របស់​ចិន​បាន​លើសពី ១១ទ្រីលាន​យាន់​ប្រាក់​ចិន​ បានកើន​ឡើង​១៥ភាគរយ​បើ​ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុន​ ។ ក្នុង​នោះ​ ការ​នាំ​ចូល​បាន​កើន​ឡើងជិត​​២០ភាគរយ ល្បឿន​កំណើន​ខ្ពស់​ពីការ​នាំ​ចេញចំនួន​៧,៧ភាគរយ ដែល​បាន​បំបែក​កំណត់​ត្រា​ថ្មី​ក្នុង​ប្រវតិ្តសាស្ត្រ​ ។ ចាប់ពី​ការ​បន្ថែម​តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរី ដល់​ការស្វាគមន៍សហគ្រិន​បរទេស​ទៅ​ចូល​រួម​ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ និង​ពិព័រណ៍ Canton Fair រហូត​ដល់​អនុវត្ត​គោលនយោបាយយក “ពន្ធសូន្យ ”ដោយ​គ្រប់​ជ្រុង​ជ្រោយ​ចំពោះប្រទេស​អាហ្វ្រិក​៥៣ ដែល​បានបង្កើត​ទំនាក់ទំនង​ការ​ទូត​ជា​មួ​យ​ចិន​ចាប់ពីថ្ងៃទី១ ខែ​ឧសភាតទៅ ។ ប្រទេស​ចិន​បាន​ធ្វើ​សកម្មភាពដោយ​បាន​បញ្ជាក់ថា ចិន​មិន​ត្រឹម​តែចង់​ធ្វើ​ជា​ “រោងច្រក​សកល​ ” ហើយ​ក៏កាន់តែ​រីក​រាយ​ធ្វើ​ជា “ទីផ្សារសកល​” ទៀត​ផង ។

ក្នុង​រដូវផ្ការីក​ឆ្នាំ​នេះ ចាប់ពី​មន្រ្តីជាន់ខ្ពស់​របស់សហគ្រាសពហុជាតិ​បំពេញទស្សនកិច្ច​នៅចិន​យ៉ាង​មមាញឹក​ ដល់​ប្រាក់ទុន​អន្តរជាតិ​បន្ថែម​បណ្តាក់​ទុន​នៅចិន​ រហូត​ដល់​សេដ្ឋកិច្ច​ចិន​នៅត្រីមាស​ទីមួយ​មានភាព​​ល្អ​ប្រសើរ​ដែល​ហួសពីការព្យាករណ៍ ការ​សម្តែង​របស់​ចិន​ធ្វើ​ឱ្យ​ពិភពលោក​កត់សម្គាល់​ ។ លោកស្រី Kristalina Georgieva អគ្គនាយក​នៃ​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបាន​វាយ​តម្លៃថា ខណៈពេល​ពិភពលោក​ប្រឈម​នឹង​ការ​សាកល្បង​ជា​ច្រើន​បែប​យ៉ាង សេដ្ឋកិច្ច​ចិន​នៅតែ​មានភាព​ធន់​និង​សក្តានុពល​យ៉ាង​ខ្លាំង ការ​នេះ​នឹង​ជះឥទ្ធិពល​យ៉ាង​សកម្ម​ដល់​ពិភពលោក ។ ការ​កើន​ឡើង​៥ភាគរយ​ មិន​ត្រឹម​តែជា​ពន្ទុដ៏​គួ​រឱ្យ​កត់សម្គាល់តែប៉ុណ្ណោះទេ ថែម​ទាំង​ជា​សញ្ញា​យ៉ាង​ច្បាស់លាស់​ដែល​បាន​បង្ហាញថា ប្រទេស​ចិន​សម្រេចបាននូវ​ការ​ចាប់ផ្តើម​ដ៏ល្អ​ប្រសើរ​ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ក៏ដូច​ជា​ចិន​មាន​ឆន្ទៈចែក​រំលែក​កាលានុវត្តភាពជា​មួយ​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន