FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិរបស់ CGTN៖ ទៅកាន់ប្រទេសចិន!

17-04-2026 17:03

(ប៉េកាំង)៖ ក្នុងនាមជាពិព័រណ៍លើកដំបូងក្នុងចំណោមពិព័រណ៍សំខាន់ៗរបស់ចិន ក្នុងឆ្នាំចាប់ផ្តើមនៃការអនុវត្ត ”ផែនការ ៥ ឆ្នាំទី ១៥” និងជាព្រឹត្តិការណ៍សំខាន់លើកដំបូង បន្ទាប់ពីការដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេស នៅកំពង់ផែពាណិជ្ជកម្មសេរីកោះហៃណានទាំងមូល ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៦ បានស្រូបទាញក្រសែភ្នែក របស់ពិភពលោកទាំងមូល។

បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើការស្ទង់មតិចំពោះ អ្នកលេងអ៊ីនធឺណិតទូទាំងពិភពលោកនាពេលថ្មីៗកន្លងទៅនេះ ជាលទ្ធផល អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,១% បានលើកឡើងថា "ទៅកាន់ប្រទេសចិន" និង "វិនិយោគនៅប្រទេសចិន" បានក្លាយជាជម្រើសដ៏ចាំបាច់សម្រាប់សហគ្រាសធ្វើការរួមបញ្ចូល ជាមួយទីផ្សារសកលដោយស៊ីជម្រៅ និងលើកកម្ពស់កម្លាំងប្រកួតប្រជែងសកលរបស់ខ្លួន។

ក្នុងឆ្នាំ ២០២៥ ទំហំលក់រាយផលិតផលប្រើប្រាស់ក្នុងសង្គមចិនមានចំនួនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៣% បានសម្គាល់ឃើញថា ទីផ្សារចិនដ៏ធំ បានបញ្ចេញសក្តានុពលអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានជំរុញឱ្យបណ្តាប្រទេសនានា ចែករំលែកពីកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន