FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងស្ថាប័នមួយចំនួនរបស់វៀតណាម ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន

17-04-2026 16:20

(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែមេសា នៅក្រុងប៉េកាំង លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងលោក Nguyen Thanh Lam អគ្គនាយកស្ថានីយទូរទស្សន៍វៀតណាម បានចុះហត្ថលេខាលើ«អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកកម្មវិធីសិល្បៈ និងវប្បធម៌រវាង CMG និងស្ថានីយទូរទស្សន៍វៀតណាមឆ្នាំ២០២៦-២០២៧» ក្រោមសក្ខីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន និងលោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។

CMG ក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយស្ថាប័នមួយចំនួនទៀតរបស់វៀតណាម រួមមានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម, ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទស្សនាវដ្តីវៀតណាម«កុម្មុយនីស្តនិយម»។ គួររំលឹកថា CMG នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាយន្តការជាមួយស្ថាប័នវៀតណាមខាងលើ ដោយធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យដូចជាការផលិតកម្មវិធីជាមួយគ្នា ការផ្លាស់ប្តូររវាងបុគ្គលិក ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការស្រាវជ្រាវខាងទ្រឹស្តីជាដើម ក្នុងន័យរួមចំណែកដល់ការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលមានកម្រិតកាន់តែខ្ពស់ និងមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន