លោកស្រី Peng Liyuan ភរិយា Xi Jinping និងលោកស្រី Ngo Phuong Ly ភរិយារបស់អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម អញ្ជើញទស្សនារោងមហោស្រពជាតិចិន
17-04-2026 15:48
(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមេសា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិននិងលោកស្រី Ngo Phuong Ly ភរិយារបស់លោក To Lamអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនបានអញ្ជើញទស្សនារោងមហោស្រពជាតិចិន។
លោកស្រី Peng Liyuan និងលោកស្រី Ngo Phuong Ly បានស្វែងយល់ពីការងារគាំទ្រការបង្កើតស្នាដៃសិល្បៈ ការផ្តល់សេវាកម្មវប្បធម៌ និងផ្លាស់ប្ដូរវប្បធម៌អន្តរជាតិជាដើម ព្រមទាំងទស្សនាការហាត់សមនៃក្រុមល្ខោនរបាំជនជាតិរបស់ចិន និងការថតសំឡេងរបស់ក្រុមចម្រៀងជាពួកផងដែរ។
លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងវៀតណាមមានភ្នំនិងទឹកជាប់គ្នា មានវប្បធម៌ស្រដៀងគ្នា ប្រជាជនមានភាពជិតស្និទ្ធនឹងគ្នា រំពឹងថា ស្ថាប័នវប្បធម៌និងសិល្បកររបស់ប្រទេសទាំងពីរ នឹងបង្កើនមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរតាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាង។ លោកស្រី Ngo Phuong Lyបានកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍ខាងវប្បធម៌ចិន និងសមិទ្ធផលនវានុវត្តន៍ខាងសិល្បៈរបស់ចិន ព្រមទាំងមានឆន្ទៈជំរុញការផ្លាស់ប្តូរ ផ្នែកវប្បធម៌និងសិល្បៈនៃប្រទេសទាំងពីរ និងជំរុញចំណងមិត្តភាពរវាងវៀតណាមនិងចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន

