ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទរបស់លោក Xi Jinping ស្តីពីអំណានទូទាំងប្រទេស
17-04-2026 15:46
(ប៉េកាំង)៖ ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែមេសា នឹងចុះផ្សាយអត្ថបទសំខាន់មួយរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា «ជំរុញអំណានទូទាំងប្រទេស កសាងសង្គមអំណាន »។ អត្ថបទនេះដកស្រង់ពី បទអត្ថាធិប្បាយសំខាន់ៗរបស់លោក Xi Jinping ចាប់ពីខែមីនា ឆ្នាំ ២០១៣ ដល់ខែមីនា ឆ្នាំ ២០២៥ ។
អត្ថបទនេះលើកឡើងថា អំណានជាមធ្យោបាយសំខាន់សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើនតម្រិះប្រាជ្ញា និងកសាងគុណធម៌។ យើងត្រូវកសាងសង្គមអំណាន ដើម្បីបង្កើនកម្លាំងខាងវិញ្ញាណរបស់ប្រជាជន។ សមាជិកបក្សកុម្មុយនីស្តចិន គួរចាត់ទុកការអានសៀវភៅល្បីៗ នៃលទ្ធិម៉ាក្សនិយមជាទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កម្មាភិបាលបក្សគួរអានសៀវភៅ ដើម្បីបន្តរៀនសូត្រចំណេះដឹងទូទៅនិងចំណេះដឹងថ្មីៗ ខាងវិស័យសេដ្ឋកិច្ច នយោបាយ ច្បាប់ វប្បធម៌ សង្គម អភិបាលកិច្ច អេកូឡូស៊ី និងអន្តរជាតិជាដើម ក៏ដូចជារៀនសូត្រពីជំនាញថ្មីៗឱ្យបានច្រើន។
អត្ថបទនេះលើកឡើងថា យុវជនគ្រប់រូបគួរថ្នាក់ថ្នមពេលវេលាដែលថ្លៃដូចមាស កុំយកលេសថាជាប់រវល់នឹង ការងារគ្មានពេលរៀនសូត្រ។ គួរកសាងបរិយាកាសសង្គម ដែលប្រជាជនគ្រប់រូបរៀនសូត្រពេញមួយជីវិត ដើម្បីលើកកម្ពស់គុណវុឌ្ឍិធនធានមនុស្សគ្រប់ជ្រុងជ្រោយ។ សង្ឃឹមថាក្មេងៗនឹងបណ្តុះទម្លាប់អំណាន ហើយធំធាត់ឡើងប្រកបដោយសុខភាពល្អ៕
វិទ្យុមិត្តភាពកម្ពុជាចិន
