FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនផ្តល់កម្ចីនិងជំនួយបច្ចេកវិទ្យាផ្លូវរថភ្លើងដល់វៀតណាម ក្រោយជំនួបនៃលោក ស៉ី ជីនពីង និងលោក តូ ឡឹម (Video inside)

17-04-2026 15:16

(ប៉េកាំង)៖ យោងតាមសេចក្តីថ្លែងការណ៍រួម នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ ចិនបានផ្តល់ការជំរុញទំនាក់ទំនងជាមួយវៀណាម លើហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង រាប់ចាប់ពីថវិកាកម្ចី រហូតដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងសមត្ថភាពឧស្សាហកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងដែលចេញផ្សាយ ក្រោយជំនួបនៃប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានឱ្យដឹងថា ចិននឹងណែនាំដល់សហគ្រាសរបស់ខ្លួន ឱ្យចូលរួមក្នុងគម្រោងសាងសង់ផ្លូវដែក ក្នុងប្រទេសជិតខាងវៀតណាម។

មេដឹកនាំទាំងពីរ មើលឃើញកិច្ចខិតខំប្រឹងប្រែងកសាងផ្លូវដែក គឺជាចំណុចថ្មីនៅក្នុងទំនាក់ទំនងយុទ្ធសាស្ត្រ ហើយមានបំណងតភ្ជាប់ផ្លូវ និងវិស័យដឹកជញ្ជូនថែមទៀត។ ទីភ្នាក់ងារព័ត៌មានចិន Xinhua រាយការណ៍ថា ក្នុងចំណោមឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣២ ដែលមេដឹនាំបានចុះហត្ថលេខា គឺជាកិច្ចព្រមព្រៀងសិក្សាលទ្ធភាពធ្វើផ្លូវដែក និងកិច្ចខិតខំប្រឹងប្រែងបង្កើនសមត្ថភាពពាក់ព័ន្ធវិស័យនេះ។

គួរបញ្ជាក់ថា វៀតណាមជាដៃគូក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដោយគម្រោងជាច្រើនត្រូវបានផ្តល់ មូលនិធិតាមរយៈប្រាក់កម្ចី និងវិនិយោគដោយស្ថាប័នរដ្ឋចិន៕