អាមេរិក ដាក់ទណ្ឌកម្មលើក្រុមមន្រ្តីប្រទេសនីការ៉ាហ្កា ពាក់ព័ន្ធនឹងវិស័យមាស (Video inside)
17-04-2026 11:58
(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មបុគ្គល និងក្រុមហ៊ុនមួយចំនួន ដែលធ្វើប្រតិបត្តិការក្នុងវិស័យមាសរបស់ប្រទេសនីការ៉ាហ្គា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦។
ទណ្ឌកម្មនេះ កើតចញពីបញ្ហាកាន់កាប់ឆ្នាំ២០២៥ និងការរឹបអូសដោយបង្ខំនូវទីតាំងកែច្នៃមាសរបស់ក្រុមហ៊ុន BHMB ដែលជាក្រុមហ៊ុននីការ៉ាហ្កា បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយការវិនិយោគបរទេសពីក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនមួយចំ
នួនរងទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការជួយ ឱ្យរដ្ឋាភិបាលនីការ៉ាហ្គារកលុយបានពីមាស និងរក្សាអំណាចនយោបាយ។
ទណ្ឌកម្មបុគ្គល ត្រូវបានដាក់លើអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែនីការ៉ាហ្គា លោក Santiago Hernan Bermudez Tapia។ កូនប្រុសពីរនាក់របស់ប្រធានាធីបតីនីការ៉ាហ្កា លោកស្រី Rosario Murillo និងស្វាមី លោក Daniel Ortega ដែលជាសហប្រធានាធិបតី ដោយម្នាក់មានតួនាទីជាប្រធានប្រតិភូកីឡារបស់ប្រធានាធិបតី ឯម្នាក់ទៀតជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង និងសញ្ជាតិ។
ចំណែកក្រុមហ៊ុនដែលរងទណ្ឌកម្ម មានដូចជាក្រុមហ៊ុន Zhong Fu ពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន BHMB។ ក្រុមហ៊ុន Santa Rita Mining Co ផ្តល់ដីសម្បទានសម្រាប់ការទាញយករ៉ែ។ ក្រុម Exportadora de Metales S.A មានមូលដ្ឋាននៅនីការ៉ាហ្គា ដែលជាអ្នកលក់មាសទៅអាមេរិក ហើយយកប្រាក់ចំណេញផ្តល់មូលនិធិឱ្យក្រុមទាហានប៉ារ៉ា ដែលទំនាក់ទំនងជាមួយរដ្ឋាភិបាល៕
