កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 លើកឡើងនូវតម្រូវការឱ្យកំណត់ផលប៉ះពាល់ពីសង្រ្គាមមជ្ឈិមបូព៌ា ចំពោះសេដ្ឋកិច្ចពិភពលោក (Video inside)
17-04-2026 11:09
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសសាភិបាលធនាគារនៃក្រុមប្រទេស G7 បាននិយាយថា វាជារឿងបន្ទាន់ដែលត្រូវកំណត់ផលប៉ះពាល់ ចំពោះសេដ្ឋកិច្ចពិភពលោក ដែលកើតចេញពីវិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ជាមួយការបញ្ជាក់ជាថ្មីអំពីតម្រូវការឆ្ពោះទៅរកសន្តិភាពយូរអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦។
សង្រ្គាម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ ៣ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសភិបាលធនាគារកណ្តាល នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោក ដែលកំពុងធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុបារាំង ដែលជាប្រធានប្តូរវេនរបស់ G7 ឆ្នាំនេះ ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក៏បានពិភាក្សាគ្នាផងដែរ អំពីការធានាខ្សែច្រវាក់ផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ និងការបន្តគាំទ្រអ៊ុយក្រែនប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៉ី៕




