FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NGO៖ មនុស្សរាប់លាននាក់នៅស៊ូដង់ កំពុងតស៊ូរស់ដោយមានបាយត្រឹមមួយពេលក្នុងមួយថ្ងៃ (Video inside)

13-04-2026 18:02

(ហ្សឺណែវ)៖ របាយការណ៍ពីអង្គការមិនមែនរដ្ឋាភិបាល (NGO) មួយចំនួន បានឱ្យដឹងថាមនុស្សរាប់លាននាក់ក្នុងប្រទេសស៊ូដង់ កំពុងតស៊ូរស់នៅដោយមានតែអាហារត្រឹមមួយពេលសម្រាប់បរិភោគក្នុងមួយថ្ងៃ ដោយសារវិបត្តិស្បៀងអាហារកាន់តែស៉ីជម្រៅ និងហានិភ័យនៃការរីករាលដាលថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦។

សង្រ្គាមដណ្តេីមអំណាចរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប៉ារ៉ាយោធា (RSF) ដែលឈានចូលដល់ឆ្នាំទី៣ កាលពីថ្ងៃពុធសប្តាហ៍មុន បានបង្កឱ្យមានភាពអត់ឃ្លាន និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ ចំពោះមុខវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។

អង្គការ Action Against Hunger, ⁠CARE International, International Rescue Committee, Mercy Corps, និងអង្គការ Norwegian Refugee Council found បានលេីកឡេីងថា នៅក្នុងតំបន់ទាំងពីរដែលរងគ្រោះខ្លាំងបំផុតដោយសង្រ្គាមគឺ North Darfur និង South Kordofan គ្រួសាររាប់លាននាក់មានលទ្ធភាពរកបានអាហារតែមួយពេលក្នុងមួយថ្ងៃ។

ជាញឹកញយពួកគេត្រូវគ្មានអាហារបរិភោគពេញមួយថ្ងៃ ដោយរបាយការណ៍បញ្ជាក់បន្ថែមថា មនុស្សជាច្រើនបានងាកមកទទួលទានស្លឹកឈើ និងចំណីសត្វដើម្បីរស់។

ប្រហែល ៦១ភាគរយនៃចំនួនប្រជាជនស៊ូដង់សរុប ២៨.៩លាននាក់គឺខ្វះសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ។ នេះបើយោងតាមផែនការតម្រូវការមនុស្សធម៌ និងការឆ្លើយតបឆ្នាំ២០២៦។

អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ពីឃោរឃៅ និងរលកនៃអំពើហិង្សាប្រព្រឹត្តិដោយជនជាតិភាគតិច​។ នៅក្នុងខែវិច្ឆិកា ឆ្នាំមុន ក្រុមអ្នកឃ្លាំមើលភាពអត់ឃ្លានសកល បានបញ្ជាក់ពីគ្រោះទុរ្ភិក្សដំបូងនៅតំបន់ al-Fashir និង Kadugli៕