FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លេខាយោធារបស់លោក ណេតាន់យ៉ាហ៊ូ នឹងក្លាយជាប្រធានថ្មីនៃទីភ្នាក់ងារចារកម្មអ៉ីស្រាអែល Mossad (Video inside)

13-04-2026 11:58

(ហ៊្សេរុយសាឡិម)៖ សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍បានឱ្យដឹងថា អ៉ីស្រាអែលអនុម័តផ្លូវការលេីការតែងតាំង លោក Roman Gofman ឱ្យក្លាយជាប្រធានថ្មីនៃទីភ្នាក់ងារស៉េីបការណ៍សម្ងាត់ Mossad។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសពីចេតនាតែងតាំង លោក Gofman តាំងពីខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ ហើយគណៈកម្មាធិការទទួលបន្ទុកសម្រេចការងារតែងតាំងមន្រ្តីជាន់ខ្ពស់ ទេីបនឹងបានអនុម័តកាលពីថ្ងៃអាទិត្យ។ លោក Gofman ត្រូវចាប់ផ្តើមតួនាទី នៅខែមិថុនាខាងមុខ ដោយមកជំនួសតំណែងប្រធាន Mossad បច្ចុប្បន្នគឺលោក David Barnea។

លោក Gofman អាយុ ៤៩ឆ្នាំគឺជាឧត្តមសេនីយយោធាដ៏មានបទពិសោធន៍ម្នាក់ និងធ្លាប់ដឹកនាំការងារជួយសង្គ្រោះសហគមន៍អ៉ីស្រាអែលនៅព្រំដែនជាប់ភាគខាងត្បូងលីបង់ ដែលស្ថិតនៅក្រោមការបាញ់ប្រហារក្នុងយុទ្ធនាការវាយឆ្មក់របស់ក្រុមហាម៉ាសលេីទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣។ មុននឹងក្លាយជាប្រធានទីភ្នាក់ងារ Mossad លោកគឺជំនួយការផ្នែកយោធារបស់នាយករដ្ឋមន្ត្រី៕