បទវិភាគ៖ ទស្សនៈការទូតរបស់ចិនស្តីពី «ការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង និងចាត់ទុកប្រទេសជិតខាងជាដៃគូ»ទទួលបានសមិទ្ធផលជាផ្លែផ្កានៅទ្វីបអាស៊ី
07-04-2026 17:41
(ប៉េកាំង)៖ នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់មានក្នុងរយៈពេល ១រយឆ្នាំកន្លងមក មានភាពកាន់តែខ្លាំងឡើងៗ តំបន់អាស៊ីបាននិងកំពុងប្រឈមនឹងកាលានុវត្តភាព នៃការស្តារសេដ្ឋកិច្ចឡើងវិញនិងការតភ្ជាប់គ្នាផង ហើយក៏ប្រឈមនឹងការសាកល្បងជាច្រើន ដូចជាការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីជាដើមផងដែរ ។ ក្នុងនាមជាសមាជិកដ៏សំខាន់ ក្នុងមហាគ្រួសារអាស៊ី ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុក ប្រទេសជិតខាងជាចម្បងអាទិភាពក្នុងកិច្ចការទូត ហើយប្រកាន់ខ្ជាប់គោលនយោបយាការទូតស្តីពី “ការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាងនិងចាត់ទុកប្រទេសជិតខាងជាដៃគូ” ក្នុងន័យអនុវត្តទស្សនៈការទូតជាមួយ ប្រទេសជិតខាងដែលប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងប្រកបដោយបរិយាបន្ន ខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់ប្រទេសជិតខាង។
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ទស្សនៈនេះត្រូវបានអនុវត្តកាន់តែស៊ីជម្រៅនៅទ្វីបអាស៊ី ដែលបានផ្តល់ដំណោះស្រាយថ្មីសម្រាប់ឱ្យប្រទេសអាស៊ីឆ្លើយតបនឹងការសាកល្បងដ៏ស្មុគស្មាញ ហើយក៏បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសក្នុងតំបន់ផងដែរ។ដោយប្រកាន់ខ្ជាប់នូវទស្សនៈនេះ ប្រទេសចិនបានបង្កើតយន្តការសហប្រតិបតិ្តការជាមួយប្រទេសជិតខាងក្នុងច្រើនស្រទាប់និងច្រើនវិស័យ ។ ឧទាហរណ៍ដូចជា ប្រទេសចិនបានរួមសហការជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ដើម្បីបង្កើតយន្តការសហប្រតិបតិ្តការឡានឆាង-មេគង្គ យន្តការនេះបានក្លាយជា យន្តការសហប្រតិបតិ្តការមួយដែលមានកម្លាំងរស់រវើកខ្លាំងបំផុតក្នុងតំបន់នេះ ហើយបានជំរុញឱ្យប្រទេសទាំង៦ រួមគ្នាកសាង “មហាគ្រួសារទាំង៥ ”គឺសន្តិភាព សុខសាន្តត្រាណ វិបុលភាព ភាពស្រស់ស្អាតនិងមេត្រីភាព។
គម្រោងដែលយន្តការសហប្រតិបតិ្តការឡានឆាង-មេគង្គបានអនុវត្តនៅកម្ពុជា បានគ្របដណ្តប់លើវិស័យជាច្រើន ដូចជាកសិកម្ម ប្រភពធនធានទឹក ការអប់រំ អនាម័យ និងការកាត់បន្ថយភាពក្រីក្រជាដើម ។ ក្នុងនោះ “ប្រតិបត្តិការទឹកផ្អែម” (Sweet Spring Action) បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបច្ចេកវិទ្យាចម្រោះទឹកនៅខេត្តកណ្តាលនិងខេត្តស្ទឹងត្រែងជាដើម ដែលបានជួយដោះស្រាយការលំបាកនៅតំបន់ឆ្ងាយដាច់ស្រយាល ដែលពិបាកទទួលបានទឹកផឹកនិងទឹកផឹកមានគុណភាពមិនល្អ ។ “គម្រោងថែទាំបេះដូងកុមារមេគង្គ” បានពិនិត្យនិងព្យាបាលកុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ។ “កញ្ចប់សុខភាពនិងថែទាំសុខភាពចិន-កម្ពុជា” និង “គម្រោងជួយព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាជនខ្មែរ” បានផ្តោតលើការព្យាបាលរោគនិងកែលម្អជីវភាពរស់នៅក្នុងតំបន់មូលដ្ឋាន ។ល។ កិច្ចសហប្រតិបតិ្តការនៃ “គម្រោងតូចនិងឆ្លាត” មួយចំនួនទទួលបានការកោតសរសើរ ដែលបានជួយកែលម្អជីវភាពរស់នៅនៃប្រជាជនក្នុងតំបន់ ហើយក៏បានបង្កើនការតភ្ជាប់ដួងចិត្តរវាងប្រជាជនចិននិងកម្ពុជាផងដែរ ដែលបានក្លាយជាការឆ្លុះបញ្ចាំងដ៏រស់រវើក នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់ ។
ដោយប្រកាន់ខ្ជាប់ទស្សនៈ “ធ្វើឱ្យប្រទេសជិតខាងមានភាពសម្បូរសប្បាយ” ប្រទេសចិនបានចាត់វិធានការណ៍មួយចំនួន ដូចជារួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ជាដើម ធ្វើកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយប្រទេសជិតខាង ក្នុងន័យសម្រេចបាននូវការចែករំលែកធនធាជាមួយគ្នា និងបំពេញបន្ថែមគ្នា ផ្នែកឧត្តមភាព ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុត នៃប្រទេសជិតខាងចំនួន១៨ប្រទេស ប្រទេសជិតខាងចំនួន២៥ប្រទេសបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងផ្លូវដែកចិន-ឡាវជាដើម បានក្លាយជាគម្រោងជានិមិត្តសញ្ញា ដែលបានកកើតទៅជារចនាសម័្ពន្ធសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ដែលគ្របដណ្តប់ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវទឹក បណ្តាញអគ្គីសនីនិងបណ្តាញឌីជីថល។
ស្របពេលដែលការតភ្ជាប់ បានកើនឡើងយ៉ាងលេចធ្លោ និងកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ប្រទេសចិនប្រកាន់ខ្ជាប់ការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងគោលការណ៍ដោះដ្រាយជម្លោះដោយសន្តិវិធី ហើយបានចូលរួមអភិបាលកិច្ចសន្តិសុខ ក្នុងតំបន់យ៉ាងសកម្ម ដែលបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំ។ នៅចុងឆ្នាំ២០២៥ កម្ពុជានិងថៃកើតមានការប៉ះទង្គិចដោយកម្លាំងអាវុធនៅតំបន់ព្រំដែន ប្រទេសចិនបានធ្វើការសម្រុះសម្រួលយ៉ាងសកម្ម ផ្តួចផ្តើមនិងរៀបចំធ្វើកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិននៅហ្វូសៀន។ សេចក្តីប្រកាសដែលចេញផ្សាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ បានផ្តល់ផែនទីចង្អុលបង្ហាញផ្លូវដោយសន្តិវិធី ដល់ប្រទេសទាំងពីរកម្ពុជានិងថៃ ជំរុញឱ្យបញ្ចុះកម្តៅនៃការប៉ះទង្គិច ដែលបានរួមចំណែកដ៏សំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ការអនុវត្តបែបនេះបានបង្ហាញឱ្យឃើញនូវតួនាទីដ៏ពិសេស នៃទស្សនៈការទូតរបស់ចិនស្តីពី “ការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាងនិងចាត់ទុកប្រទេសជិតខាងជាដៃគូ” ក្នុងការដោះស្រាយជម្លោះក្នុងតំបន់។
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ទស្សនៈនេះបានណែនាំឱ្យប្រទេសចិននិងប្រទេសជិតខាងស្វែងរកផ្លូវបង្កើនភាពសុខដុមរមនានិងចំណងមេត្រីភាពនិងឈ្នះ-ឈ្នះ ។ នៅពេលអនាគត ប្រទេសចិនមានឆន្ទៈបន្តប្រកាន់ខ្ជាប់ទស្សនៈនេះ ពួតដៃគ្នាជាមួយបណ្តាប្រទេសអាស៊ីនានា ក្នុងន័យជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់ប្រទេសជិតខាងដែលមានភាពកាន់តែជិតស្និទ្ធ ដើម្បីត្រួសត្រាយអនាគតថ្មីរបស់ទ្វីបអាស៊ី៕




