FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិជប៉ុនម្នាក់ទៀត ត្រូវបានអ៉ីរ៉ង់ ដោះលែងឱ្យមានសេរីភាពឡើងវិញ (Video inside)

07-04-2026 16:38

(តូក្យូ)៖ អ៉ីរ៉ង់ បានដោះលែងជនជាតិជប៉ុនម្នាក់ ដែលចាប់ឃុំតាំងពីខែមករា ដោយសារព័ត៌មានជប៉ុន Kyodo រាយការណ៍ថាជនជាតិជប៉ុនរូបនោះ ត្រូវបានគេជឿជាក់ថាជាប្រធានសាខាទូរទស្សន៍ NHK នៅទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Minoru Kihara បានឱ្យដឹងថា ស្ថានទូតជប៉ុនប្រចាំអ៉ីរ៉ង់ បញ្ជាក់ថាជនជាតិជប៉ុន ដែលត្រូវអាជ្ញាធរអ៉ីរ៉ង់ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ត្រូវបានដោះលែងមកវិញ នាថ្ងៃទី៦ ខែមេសា (ម៉ោងក្នុងតំបន់)។ លោកបន្ថែមថា ឯកអគ្គរាជទូត​ជប៉ុននៅ​អ៉ីរ៉ង់ ​បាន​ជួប​បុគ្គល​នោះ​ផ្ទាល់​ក្រោយការដោះលែង ហើយ​បាន​បញ្ជាក់ថាគាត់​មាន​សុខភាព​ល្អ​។

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុន នេះជាការដោះលែងលើកទីពីរ បន្ទាប់អ៉ីរ៉ង កាលពីខែមុនបានដោះលែងជនជាតិជប៉ុនម្នាក់៕