អ៉ីរ៉ង់អះអាងថា បានកម្ទេចយន្តហោះអាមេរិកជាច្រើនគ្រឿង អំឡុងប្រតិបត្តិការជួយសង្គ្រោះអាកាសយានិក
05-04-2026 20:51
(ឌូបៃ)៖ នាថ្ងៃអាទិត្យ មន្ត្រីយោធាអ៉ីរ៉ង់បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានកម្ទេចយន្តហោះជាច្រើនគ្រឿង នៅក្នុងខេត្ត Isfahan ភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងអនុវត្តប្រតិបត្តិការរុករក និងជួយសង្គ្រោះអាកាសយានិកដែលបានលោតឆ័ត្រយោងចុះក្នុងទឹកដីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យនៃបញ្ជាការដ្ឋានចម្រុះកងទ័ពអ៉ីរ៉ង់ បានអះអាងថា យន្តហោះដឹកជញ្ជូនយោធា C-130 ចំនួន ២គ្រឿង និងឧទ្ធម្ភាគចក្រ Black Hawk ចំនួន ២គ្រឿងរបស់អាមេរិក ត្រូវបានកងកម្លាំងអ៉ីរ៉ង់កម្ទេចចោល។ ទន្ទឹមនឹងនេះ យោធាអ៉ីរ៉ង់ក៏បានបញ្ជាក់ដាច់ដោយឡែកពីគ្នាថា ដ្រូនប្រភេទ Hermes-900 របស់អ៉ីស្រាអែល និងដ្រូន MQ-9 របស់អាមេរិក ក៏ត្រូវបានបាញ់ទម្លាក់នៅក្នុងខេត្ត Isfahan ផងដែរ៕

