FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនប្រេងកូវ៉ែត រាយការណ៍ពី «ការខូចខាតសម្ភារៈយ៉ាងធ្ងន់ធ្ងរ» ក្រោយការវាយប្រហារដោយដ្រូនរបស់អ៉ីរ៉ង់

05-04-2026 19:23

(កូវ៉ែត)៖ ក្រុមហ៊ុនប្រេងជាតិកូវ៉ែត បានរាយការណ៍នៅថ្ងៃអាទិត្យថា រោងចក្រចម្រាញ់ប្រេងរបស់ខ្លួន បានរងនូវ «ការខូចខាតសម្ភារៈយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៉ីរ៉ង់ បានបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតាមផ្នែកប្រតិបត្តិការសំខាន់ៗមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនបានបញ្ជាក់ថា ពុំមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិត ឬអ្នករងរបួសនៅក្នុងហេតុការណ៍នេះទេ។ បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីគ្រប់គ្រងអគ្គិភ័យ និងទប់ស្កាត់កុំឱ្យវាឆាបឆេះរាលដាលដល់ទីតាំងផ្សេងៗទៀត។

គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការកើនឡើងនៃជម្លោះដែលអ៉ីរ៉ង់បានប្រើប្រាស់ដ្រូន ដើម្បីវាយប្រហារលើគោលដៅថាមពលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលកំពុងធ្វើឱ្យទីផ្សារថាមពលសកលធ្លាក់ក្នុងភាពមិនច្បាស់លាស់យ៉ាងខ្លាំង៕