អ៉ីស្រាអែលបានជួយផ្តល់ព័ត៌មានចារកម្ម ដើម្បីឱ្យអាមេរិកជួយសង្គ្រោះអាកាសយានិកខ្លួនក្នុងទឹកដីអ៉ីរ៉ង់
05-04-2026 19:21
(ហ្សេរុយសាឡិម)៖ មន្ត្រីសន្តិសុខអ៉ីស្រាអែលម្នាក់ បានឱ្យដឹងថា អ៉ីស្រាអែលបានផ្តល់ជំនួយផ្នែកចារកម្មយ៉ាងសំខាន់ដល់សហរដ្ឋអាមេរិក ក្នុងអំឡុងប្រតិបត្តិការជួយសង្គ្រោះអាកាសយានិកអាមេរិកម្នាក់ ដែលបានលោតឆ័ត្រយោងចុះក្នុងទឹកដីអ៉ីរ៉ង់ បន្ទាប់ពីយន្តហោះរបស់គេត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីរូបនេះបានបញ្ជាក់ថា ដើម្បីសម្រួលដល់បេសកកម្មដ៏គ្រោះថ្នាក់នេះ អ៉ីស្រាអែលក៏បានសម្រេចចិត្តផ្អាកការវាយប្រហារតាមអាកាសទាំងអស់នៅក្នុងតំបន់នោះជាបណ្តោះអាសន្នផងដែរ ដើម្បីធានាសុវត្ថិភាពដល់ក្រុមជួយសង្គ្រោះ៕
