FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ រយៈពេល៥សប្តាហ៍មកនេះ បានផ្តាច់ជីវិតមនុស្សប៉ុន្មាននាក់ហើយ នៅទូទាំងតំបន់មជ្ឈិមបូព៌ា? (Video inside)

05-04-2026 16:00

(មជ្ឈិមបូព៌ា)៖ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមកទល់ពេលនេះ គឺវាបានអូសបន្លាយជិ៥សប្តាហ៍ហើយ និងបានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ទៅក្នុងភ្លើងជម្លោះ ព្រមទាំងជះផលប៉ះពាល់​អវិជ្ជមានជាសកល ជាពិសេសគឺវិបត្តិប្រេង។ ក្រៅពីភាគីជម្លោះទាំង៣ សង្រ្គាមនេះ ក៏បានបណ្តាលឱ្យប្រទេសដទៃទៀតនៅក្នុងតំបន់ រងគ្រោះដោយផ្ទាល់ដែរ ដោយមានមនុស្សស្លាប់និងរងរបួស ដោយសារតែការវាយប្រហារ។

ខាងក្រោមគឺជាតួលេខចុងក្រោយ គិតត្រឹមថ្ងៃទី៥ ខែមេសា ស្តីពីចំនួនអ្នកស្លាប់និងរងរបួសនៅទូទាំងមជ្ឈិមបូព៌ា ចាប់តាំងពីចុងខែកុម្ភៈ ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Aljazeera៖

អ៉ីរ៉ង់៖ ២ ០៧៦នាក់ស្លាប់ និង ២៦ ៥០០នាក់របួស
លីបង់៖ ១ ៣៤៥នាក់ស្លាប់ និង ៤ ០៤០នាក់របួស
អ៉ីស្រាអែល៖ ២៤នាក់ស្លាប់ និង ៦ ៥៩៤នាក់របួស
អ៉ីរ៉ាក់៖ ១០៩នាក់ស្លាប់ និងរាប់សិបនាក់របួស
យោធាអាមេរិក៖ ១៣នាក់ស្លាប់ និង ២០០នាក់របួស
អេមីរ៉ាតអារ៉ាប់រួម៖​ ១២នាក់ស្លាប់ និង ១៩០នាក់របួស
កូវ៉ែត៖ ៧នាក់ស្លាប់ និងរាប់សិបនាក់របួស
ស៉ីរី៖​ ៤នាក់ស្លាប់
ដែនដីប៉ាឡេស្ទីន West Bank៖ ៤នាក់ស្លាប់
អូម៉ង់៖ ៣នាក់ស្លាប់ និង ១៥នាក់របួស
បារ៉ែន៖ ៣នាក់ស្លាប់ និងរាប់សិបនាក់របួស
អារ៉ាប៊ីសាអូឌីត៖ ២នាក់ស្លាប់ និង ២២នាក់របួស
ហ៊្សកដានី៖ ២៩នាក់របួស
កាតា៖ ១៦នាក់របួស៕