FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ព្រមានថាអ៉ីរ៉ង់សល់ពេល៤៨ម៉ោងទៀត ដើម្បីស្វែងរកកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែអ៉ីរ៉ង់ហាក់មិនខ្វល់ (Video inside)

05-04-2026 10:23

(វ៉ាស៉ីនតោន)៖ យោធាអ៉ីរ៉ង់បានទាត់ចោលឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា បានគំរាមថា នឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត ​លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារបស់ប្រទេសអ៉ីរ៉ង់ ប្រសិនបើនៅតែមិនអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈពេល៤៨ម៉ោងខាងមុខទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទ​រយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំពាក្យទីបញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៉ីរ៉ង់ បានចេញមុខចាត់ទោល ការព្រមានរបស់លោក ត្រាំ ដោយនិយាយថា វាគឺជាសកម្មភាពដ៏អស់សង្ឃឹមមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា លោក ត្រាំ បានប្រកាសថា រូបលោកសម្រេចបន្តពន្យារពេលផ្អាកវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ រហូតដល់ថ្ងៃទី៦ ខែមេសា។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា ការសម្រេចចិត្តយ៉ាងដូច្នោះ គឺតបតាមសំណើរបស់រដ្ឋាភិបាលអ៉ីរ៉ង់ ហើយកាលពីពេលនោះ លោកបានបន្ថែមថា ការចរចាប្រព្រឹត្តទៅយ៉ាងប្រសើរ៕