រុស្ស៉ីជម្លៀសបុគ្គលិក ១៩៨នាក់បន្ថែមទៀត ចេញពីរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ Bushehr (Video inside)
04-04-2026 22:21
(មូស្គូ)៖ ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៉ី Rosatom បានជម្លៀសបុគ្គលិករបស់ខ្លួន ១៩៨នាក់បន្ថែមទៀតចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៉ីរ៉ង់នៅថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុន Rosatom បានចាប់ផ្ដើមជម្លៀសបុគ្គលិករបស់ខ្លួនចេញពីរោងចក្រ Bushehr ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈមកម្ល៉េះ។ ការជម្លៀសបុគ្គលិកនៅថ្ងៃសៅរ៍នេះទៀតសោត ធ្វើឡើងបន្ទាប់ពីមានសេចក្ដរាយការណ៍ថាមានបុគ្គលិកម្នាក់នៃរោងចក្រថាមពលនុយក្លេអ៊ែរមួយនេះបានស្លាប់ ដោយសារតែបំណែកមីស៊ីលមួយគ្រាប់ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់អះអាងថារោងចក្រ Bushehr បានរងការវាយប្រហារជាច្រើនលើកពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
បើតាមលោក Alexei Likhachev ជាអគ្គនាយកក្រុមហ៊ុន Rosatom ស្ថានការណ៍នៅក្បែររោងចក្រ Bushehr កំពុងស្ថិតនៅក្នងសេណារីយ៉ូដ៏អាក្រក់ ហើយ Rosatom បានជូនដំណឹង ទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនអំពីស្ថានការណ៍នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr៕

