សិង្ហបុរី បង្កេីតគណៈកម្មាធិការដោះស្រាយវិបត្តិថាមពល ដោយសារសង្គ្រាមមជ្ឈិមបូព៌ា (Video inside)
04-04-2026 17:00
(សិង្ហបុរី)៖ រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួល សន្តិសុខជាតិរបស់សិង្ហបុរី លោក K Shanmugam បាននិយាយថា គណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីដែលទេីបកោះប្រជុំដើម្បីឆ្លើយតបនឹងសង្រ្គាមមជ្ឈិមបូព៌ា គឺមិនផ្តោតតែលើការរំខានផ្នែកថាមពល និងការឡើងថ្លៃប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែនឹងគិតគូរអំពីប៉ះពាល់ចំពោះការផ្គត់ផ្គង់ បញ្ហាសន្តិសុខ និងការទូតផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ ២០២៦។
ដោយលើកឡើងពីវិសាលភាពទូលំទូលាយនៃការងាររបស់គណៈកម្មាធិការនេះ លោក Shanmugam បានលេីកជាឧទាហរណ៍ថាអាចមានការកើនឡើងថ្លៃចំណាយដោយជៀសមិនរួចសម្រាប់ស្បៀងអាហារ និងផលិតផលផ្សេងទៀតដែលរងផលប៉ះពាល់ពីការរំខានចំពោះការផ្គត់ផ្គង់។
ទោះជាមិនបានផ្តល់ព័ត៌មានបន្ថែម លោក Shanmugam បាននិយាយថា សភានឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការនេះដោយលម្អិត នៅក្នុងសម័យប្រជុំនាសប្តាហ៍ក្រោយ។ តាមរដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបុរី លោក Tan See Leng កាលពីថ្ងៃទី១១ ខែមីនា ឃ្លាំងស្តុកឧស្ម័នធម្មជាតិរាវ LNG និងប្រេងម៉ាស៊ូតគ្រប់គ្រាន់សម្រាប់ប្រេីក្នុងរយៈពេលច្រេីនខែ។
គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានរារាំងដំណេីរការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលបាននិងកំពុងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោក៕


