លោក ត្រាំ ស្នេីបង្កេីនកញ្ចប់ថវិកាការពារជាតិយ៉ាងសម្បេីម សម្រាប់ឆ្នាំ២០២៧ (Video inside)
04-04-2026 14:54
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នេីឱ្យកាត់បន្ថយការចំណាយមិនមែនយោធាចំនួន ១០ភាគរយសម្រាប់ឆ្នាំ២០២៧ រួចបង្កេីនថវិកា ៥០០ពាន់លានដុល្លារទៀតទៅក្នុងកញ្ចប់ថវិកាយោធា ខណៈដែលសហរដ្ឋអាមេរិកកំពុងធ្វេីសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សំណេីថ្មីនឹងនាំឱ្យការចំណាយលើវិស័យការពារជាតិអាមេរិកមានចំនួន ១.៥ទ្រីលានដុល្លារ ដែលកើនឡើងពីប្រហែល ១ទ្រីលានដុល្លារក្នុងឆ្នាំ២០២៦។ វាក៏រួមមានការដំឡើងប្រាក់ខែ ៥ភាគរយទៅ ៧ភាគរយសម្រាប់បុគ្គលិកយោធាផងដែរ នៅពេលដែលទាហានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយយ៉ាងសកម្ម។
យ៉ាងនេះក្តី សំណេីនេះតម្រូវឱ្យមានការយល់ព្រមពីព្រឹទ្ធសភាអាមេរិក ជាទីដែលមានការខ្វែងគំនិតគ្នាជុំវិញការសម្រេចចិត្តរបស់លោក ត្រាំ លេីការចំណាយនានា។ សេតវិមានបានលេីកឡេីងថា កញ្ចប់ថវិកាការពារជាតិនេះ គឺខិតជិតដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រមុនសម័យសង្គ្រាមលោកលើកទីពីរ៕


