FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង-បារាំង ព្រៀមព្រៀងធ្វេីឱ្យទំនាក់ទំនងផ្នែកការពាជាតិ និងថាមលពលកាន់តែស៉ីជម្រៅ (Video inside)

04-04-2026 10:16

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ហេីយធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាមពលដែលបង្កឡើងដោយសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦។

លោក Macron បានទៅដល់កូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ និងបានបើកកិច្ចប្រជុំកំពូលនៅទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ។ លោក Lee បានឱ្យដឹងថា លោក និងប្រធានាធិបតី Macron បានយល់ព្រមចែករំលែកបទពិសោធន៍ យុទ្ធសាស្ត្រទាក់ទងនឹងគោលនយោបាយ ដើម្បីរួមគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាមពលដែលបង្កឡើងដោយសង្រ្គាមមជ្ឈិមបូព៌ា។

លោក Macron បានឱ្យដឹងថា ប្រទេសទាំងពីរដែលមានក្រុមហ៊ុនផលិតអាវុធធំៗ នឹងខិតខំជំរុញទំនាក់ទំនងការពារជាតិរបស់ពួកគេ។ មេដឹកនាំទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិសុខថាមពល រួមទាំងសហការគ្នាដើម្បីធានាសុវត្ថិភាពផ្លូវដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ។

កូរ៉េខាងត្បូង និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយចំនួន ដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមមាន រ៉ែសំខាន់ៗ semiconductors បច្ចេកវិទ្យា quantum ថាមពលនុយក្លេអ៊ែរ និងថាមពលខ្យល់។ បេីតាមលោក Lee ប្រទេសទាំងពីរមានគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ពាន់លានដុល្លារនៅឆ្នាំ ២០៣០៕