អនុប្រធានាធិបតីអាមេរិក នឹងទៅកាន់ហុងគ្រី ជួបនាយករដ្ឋមន្រ្តី Orban មុនការបោះឆ្នោត (Video inside)
03-04-2026 15:53
(Los Angeles)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងបំពេញទស្សនកិច្ចប្រទេសហុងគ្រី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសាខាងមុខ ហើយជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី លោក Viktor Orban។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦។
តាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក Vance នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Budapest ជាមួយការថ្លែងសុន្ទរកថានៅទីនោះ។ វានឹងជាដំណើរទស្សនកិច្ច ប៉ុន្មានថ្ងៃមុនការបោះឆ្នោតថ្ងៃទី១២ ខែមេសារបស់ហុងគ្រី ដែលគេមើលឃើញថាជាពេលលំបាក សម្រាប់លោក Orban ចាប់តាំងពីលោកកាន់អំណាចក្នុងឆ្នាំ ២០១០៕


