FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការជួរមុខ Hezbollah ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត

02-04-2026 17:08

(បេរូត)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អ៉ីស្រាអែល បានអះអាងពីសម្លាប់មេបញ្ជាការជាន់ខ្ពស់ Hezbollah លោក Haj Youssef Ismail Hashem ដែលជាការបាត់បង់ធំមួយសម្រាប់ក្រុមនេះ ចាប់តាំងពីបើកការប្រយុទ្ធគ្នាជាថ្មីជាមួយអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦។

អ្នកនាំពាក្យយោធាអ៉ីស្រាអែលនិយាយថា កងទ័ពជើងទឹកជាអ្នកសម្លាប់ លោក Hashem ដែលជាមេបញ្ជាការភូមិភាគខាងត្បូងរបស់ Hezbollah។ ក្រោយមកក្រុម Hezbollah បានទទួលការស្លាប់នេះ ដោយមន្រ្តីជាន់ខ្ពស់ម្នាក់ប្រាប់ Reuters ថាលោក Hashem គឺជាមេទ័ពថ្នាក់លេខមួយ។

ការស្លាប់នេះត្រូវបានគេមើលឃើញថា ជាការចុះខ្សោយថែមទៀតនៅក្នុងក្រុម Hezbollah ចាប់តាំងពីការធ្វើឃាត​ប្រធានកងកម្លាំង លោក Haytham Ali Tabtabai ក្នុង២០២៥។ លោក Hashem បានស្នងតំណែងពី លោក Ali Karaki ដែលត្រូវបានអ៉ីស្រាអែលសម្លាប់ រួមជាមួយអតីតមេដឹកនាំ លោក Hassan Nasrallah ក្នុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅលីបង់មួយនេះ បានបាត់បង់មេបញ្ជាការជាន់ខ្ពស់ច្រើន បន្ទាប់ពីសង្គ្រាមចុងក្រោយរបស់ខ្លួនជាមួយអ៉ីស្រាអែល ដែលបានកើតឡើងពីខែតុលា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤៕