លោក ត្រាំ អះអាងថា មេដឹកនាំអ៉ីរ៉ង់ បានស្នើសុំបទឈប់បាញ់ (Video inside)
01-04-2026 20:58
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ បានស្នើសុំសហរដ្ឋអាមេរិក ដើម្បីឱ្យមានការប្រកាសបទឈប់បាញ់នៅក្នុងសង្គ្រាមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរយ៉ាងច្បាស់ថា «យើងនឹងពិចារណា (លើសំណើនេះ) នៅពេលណាដែលច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបើកឱ្យដំណើរការដោយសេរី និងគ្មានការរារាំង។ ប៉ុន្តែរហូតដល់ពេលនោះមកដល់ យើងនឹងបន្តវាយប្រហារកម្ទេចអ៉ីរ៉ង់ឱ្យសាបសូន្យ!»។
គួរបញ្ជាក់ថា ការអះអាងរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលស្ថានការណ៍សង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ កំពុងបន្តមានភាពតានតឹងយ៉ាងខ្លាំង ដោយមិនទាន់មានការបញ្ជាក់ពីខាងភាគីអ៉ីរ៉ង់ឡើយ ចំពោះសំណើបទឈប់បាញ់នេះ៕
