FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុម Houthi បាញ់មីស៉ីលលើកទី៣ ទៅកាន់គោលដៅអ៉ីស្រាអែល (Video inside)

01-04-2026 16:56

(សាណា)៖ នាថ្ងៃពុធនេះ ក្រុម Houthi បានអះអាងពីការវាយប្រហារអ៉ីស្រាអែល ដោយមីស៉ីលផ្លោងមួយគ្រាប់ទៀត ហើយថាវាជាសកម្មភាពរួមគ្នាជាមួយចលនាប្រដាប់គាំទ្រដោយអ៉ីរ៉ង់ Hezbollah នៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។

វាគឺជាការវាយប្រហារលើកទី៣ ហើយ គិតចាប់តាំងពី Houthi ប្រកាសចូលរួមក្នុងសង្រ្គាមមជ្ឈិមបូព៌ា។ អ្នកនាំពាក្យ Houthi លោក Yahya Saree និយាយថា ក្រុមរបស់ខ្លួនបានធ្វើប្រតិបត្តិការយោធាជាលើកទី៣ ដោយកំណត់គោលដៅសត្រូវអ៉ីស្រាអែល ជាមួយនិងមីស៉ីលបាលីស្ទីកបាញ់ចេញពីដីគោក។ អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រតិបត្តិការត្រូវបានធ្វើឡើងរួមគ្នា ជាមួយអ្នកប្រយុទ្ធក្នុងប្រទេសអ៉ីរ៉ង់ និងក្រុម Hezbollah នៅលីបង់។

យោធាអ៉ីស្រាអែលនិយាយថា នៅថ្ងៃដដែលនេះប្រព័ន្ធការពារដែនអាកាស បានឆ្លើយតបនឹងមីស៉ីលបាញ់មកពីយេម៉ែន។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីស្រាអែល មីស៉ីលនោះត្រូវបានបាញ់ស្ទាក់ និងមិនមានអ្នករងរបួស ឬការខូចខាតទេ៕