FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងឆៅ បន្តស្ថិតក្នុងកម្រិតជាង ១០០ដុល្លារក្នុងមួយបារ៉ែល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា (Video inside)

01-04-2026 16:05

(Reuters)៖ នាថ្ងៃពុធ ទី១​ ខែមេសា តម្លៃប្រេងឆៅ Brent ‌បានកើនឡើង ១ភាគរយ ដោយសារភាពប្រែប្រួលនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យទីផ្សារច្របូកច្របល់ ទោះបីជាមានសេចក្តីរាយការណ៍ថាសង្រ្គាមអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ អាចនឹងជិតដល់ទីបញ្ចប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent សម្រាប់កុងត្រាខែមិថុនា មានតម្លៃ ១០៥ដុល្លារក្នុងមួយបារ៉ែល ដែលបានកើនឡើង ១.៤ភាគរយ។ ទិន្នន័យពីទីផ្សារហ៊ុន LSEG ប្រេងឆៅ Brent បានកត់ត្រានូវការកើនឡើងប្រចាំខែចំនួន ៦៤ភាគរយនៅក្នុងខែមីនា ដែលមិនធ្លាប់មានចាប់តាំងពីខែមិថុនា ឆ្នាំ១៩៨៨។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់កុងត្រាខែឧសភា បានកើនឡើង ១.៦ភាគរយ ដល់ ១០.២ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចបញ្ចប់យុទ្ធនាការយោធារបស់ខ្លួន ក្នុងរយៈពេលពី២ ទៅ ៣សប្តាហ៍ខាងមុខ ហើយថាអ៉ីរ៉ង់ មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះឡើយ។

យ៉ាងនេះក្តី ក្រុមអ្នកវិភាគនិយាយថា ទោះជាជម្លោះបញ្ចប់ទៅក៏ដោយ តែការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទំនងជាធ្វើឱ្យការផ្គត់ផ្គង់នៅតែតឹងតែង។ លោកស្រី Priyanka Sachdeva អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន Phillip Nova បាននិយាយថា តម្លៃប្រេងឡើង-ចុះ អាស្រ័យលើប្រក្រតីភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់៕