FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ព្រលយថាអាចនឹងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ២ ទៅ៣សប្ដាហ៍ទៀត (Video inside)

01-04-2026 08:58

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបិទបញ្ចប់ប្រតិបត្តិការយោធា ប្រឆាំងនឹងអ៉ីរ៉ង់ក្នុងពេលប្រហែល២ ទៅ៣សប្ដាហ៍ខាងមុខ ទោះមាន ឬមិនមានកិច្ចព្រមព្រៀងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសបែបនេះជាការកំណត់កាលបរិច្ឆេទច្បាស់លាស់មួយរបស់លោក ត្រាំ អំពីបំណងរបស់លោកក្នុងការបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ឱ្យបានឆាប់។ តាមលោក ត្រាំ អ៉ីរ៉ង់ មិនចាំបាច់ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្រ្គាមនោះទេ។ «នៅពេលដែលយើងមានអារម្មណ៍ថា...សមត្ថភាពរបស់ពួកគេ (អ៉ីរ៉ង់) ត្រូវបានបំផ្លាញ ពោលគឺពួកគេមិនមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរទេ នោះយើងនឹងចាកចេញ (ពីសង្រ្គាម) មិនថាយើងមាន ឬមិនមានកិច្ចព្រមព្រៀងមួយនោះឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន។

គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ដូណាល់ ត្រាំ នឹងថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិអាមេរិកនៅម៉ោង ៩៖០០នាទីយប់ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុង វ៉ាស៊ីនតោន) ដើម្បីធ្វើបច្ចុប្បន្នអំពីសង្រ្គាមអ៉ីរ៉ង់៕