FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Han Zheng អនុប្រធានរដ្ឋចិនបំពេញទស្សនកិច្ចនៅប្រទេសសីស្ហែល

30-03-2026 16:54

(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក Sebastien Pillay អនុប្រធានាធិបតីសីស្ហែល លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសសីស្ហែល ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ។ នៅទីក្រុងវិចតូរៀ លោកបានជួបពិភាក្សាជាមួយ ប្រធានាធិបតីសីស្ហែលលោក Herminier និងជួបសន្ទនាជាមួយ អនុប្រធានាធិបតីសីស្ហែលលលោក Pillay ព្រមនិងបានចូលរួមពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសីស្ហែលផងដែរ។

ពេលជួបពិភាក្សាការងារជាមួយលោក Herminier លោក Han Zheng បានលើកឡើងថា ឆ្នាំ២០២៦នេះគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសីស្ហែល ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ទំនាក់ទំនងទ្វេភាគីត្រូវបានលើកកម្ពស់ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ លោក Han Zheng បានបន្តថ្លែងថា នាពេលថ្មីៗនេះ ប្រធានរដ្ឋចិនលោក Xi Jinping បានប្រកាសថា ប្រទេសចិន នឹងអនុវត្តវិធានការពន្ធគយស្មើសូន្យចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំនេះតទៅ។

ដោយឡែក ប្រទេសចិន និងសីស្ហែលបានឈានដល់គំនិតឯកភាពរួម ស្តីពីការរៀបចំចាត់ចែងសម្រាប់ទទួលសមិទ្ធផល ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង ស្តីពីការអភិវឌ្ឍរួមគ្នានៃទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន