FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសអារ៉ាប់ គាំទ្រការតែងតាំងលោក Nabil Fahmy ជាអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ថ្មី (Video inside)

29-03-2026 22:48

(កៃរ៉ូ)៖ នាថ្ងៃអាទិត្យ ក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអារ៉ាប់ បានអនុម័តសំណើរបស់អេហ្ស៊ីបក្នុងការតែងតាំងអតីតរដ្ឋមន្ត្រីការបរទេស លោក Nabil Fahmy ឱ្យកាន់តំណែងជាអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ (Arab League)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

សេចក្តីសម្រេចនេះធ្វើឡើងអំឡុងកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់កម្រិតរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពក្នុងតំបន់។ សំណើនេះនឹងត្រូវដាក់ជូនទៅកាន់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតនាពេលខាងមុខ។

គួរបញ្ជាក់ថា លោក Nabil Fahmy ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបពីឆ្នាំ២០១៣ ដល់២០១៤ គឺជាអ្នកការទូតដ៏លេចធ្លោមួយរូប ដែលមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយ រួមទាំងធ្លាប់ជាឯកអគ្គរដ្ឋទូតប្រចាំនៅជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។ ប្រសិនបើត្រូវបានតែងតាំងជាផ្លូវការ លោកនឹងចូលកាន់តំណែងក្នុងអាណត្តិ ៥ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ ដោយជំនួសតំណែងលោក Ahmed Aboul-Gheit ដែលបានដឹកនាំស្ថាប័ននេះតាំងពីឆ្នាំ២០១៦៕