FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ិកស៉ិក ថាទូកដឹកជំនួយមនុស្សធម៌ពីរគ្រឿង ឆ្ពោះទៅកាន់គុយបា បានបាត់ការទាក់ទង (Video inside)

27-03-2026 16:12

(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កងទ័ពជើងទឹកម៉ិកស៉ិក បានឱ្យដឹងថា ខ្លួនបានបើកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងតំបន់សមុទ្រ Caribbean ដើម្បីស្វែងរកទូកក្ដោងពីរគ្រឿង ដែលដឹកជំនួយមនុស្សធម៌ទៅកាន់គុយបា បន្ទាប់ពីទូកនោះមិនបានទៅដល់ទីក្រុងឡាហាវ៉ាន់ តាមការគ្រោងទុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។

កងទ័ពជើងទឹកនិយាយថា ទូកទាំងពីរគ្រឿងបានចាកចេញពីកោះ Isla Mujeres រដ្ឋ Quintana Roo របស់ម៉ិកស៉ិកនៅក្នុងតំបន់ Caribbean កាលពីសប្តាហ៍មុន ដោយមាននាវិកចម្រុះជាតិសាសន៍ចំនួន ៩នាក់នាក់។ គេរំពឹងថានឹងទៅដល់ទីក្រុងឡាហាវ៉ាន នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា ប៉ុន្តែមកទល់ពេលនេះ ពួកគេមិនបានទាក់ទង ហើយក៏គ្មានការបញ្ជាក់ថាបានទៅដល់នោះដែរ។

ទូក​ដែល​បាត់​ខ្លួន​ទាំង​ពីរ​គ្រឿង​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​ដល់គុយបា​ ដែលជួបកង្វះខាត​ថាមពល ដែលបណ្តាលរង​ការ​ដាច់​ចរន្តអគ្គិសនី​ជា​យូរ​មក​ហើយ ជាមួយនិង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ ក្រោយ​សហរដ្ឋអាមេរិក​ រឹតត្បិត​ការ​នាំ​ចូល​ប្រេង និង​ទំនិញ​ផ្សេងៗ​ទៀត៕