FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម លុបចោលពន្ធបរិស្ថានជាបណ្តោះអាសន្ន លើប្រេងឥន្ធនៈ ដើម្បីទាញតម្លៃឱ្យចុះមកវិញ ក្រោយបានហក់ឡើងយ៉ាងខ្ពស់ (Video inside)

27-03-2026 14:31

(ហាណូយ)៖ ក្រសួងពាណិជ្ជកម្មនៃប្រទេសវៀតណាម នាថ្ងៃសុក្រ ទី២៧ ខែមីនា បានប្រកាសថា ការយកពន្ធគាំពារបរិស្ថានលើប្រេងឥន្ធនៈ ត្រូវបានលុបចោលជាបណ្តោះអាសន្ន ដើម្បីទាញតម្លៃប្រេងនៅក្នុងប្រទេសឱ្យធ្លាក់ចុះ ក្រោយការហក់ឡើងយ៉ាងគំហុកដោយសារតែ​សង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយថា អត្រាពន្ធគាំពារបរិស្ថានលើប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ នឹងត្រូវបន្ថយ​មកនៅសូន្យ ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃទី១៥ ខែមេសា។ ក្រសួងបានបន្តថា វាគឺជាដោះស្រាយបន្ទាន់និងមានប្រសិទ្ធភាព ដើម្បីផ្តល់​ស្ថិរភាពចំពោះទីផ្សារប្រេងឥន្ធនៈ និងធានាសន្តិសុខថាមពលជាតិ ចំពោះមុខការបន្តកើនឡើង នៃជម្លោះនៅច្រកសមុទ្រ Hormuz ដែលកំពុងបង្កភាពរាំងស្ទះផ្នែកថាមពលដ៏ធំបំផុត។

គួរបញ្ជាក់ថា យោងតាមតួលេខចេញផ្សាយដោយក្រសួងពាណិជ្ជកម្មវៀតណាម វិធានការខាងលើ នឹងបញ្ចុះតម្លៃប្រេងសាំងប្រហែល​២៦ភាគរយ និងប្រេងម៉ាស៊ូតជាង១៥ភាគរយ បន្ទាប់ពីតម្លៃពួកវាបានកើនឡើងកប់ពពក ក្នុងសប្តាហ៍នេះ។ គិតត្រឹមថ្ងៃសុក្រនេះ តម្លៃប្រេងសាំងអុកតាន៩៥ នៅប្រទេសវៀតណាម បានថយពី៣២៩៥៧ដុង (១.២៥ដុល្លារ) មកនៅ២៤៣៣២ដុង (០.៩២ដុល្លារ) ហើយតម្លៃម៉ាស៊ូត បានថយមកនៅ៣៥៤៤០ដុង (១.៣៥ដុល្លារ)។ តម្លៃម៉ាស៊ូតនៅវៀតណាម បានកើនឡើងជាង​១០០ភាគរយ គិតតាំងពីការចាប់ផ្តើមនៃសង្រ្គាមមជ្ឈិមបូព៌ា កាលពីចុងខែមុន៕