FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា បង្ហាញខ្លួននៅតុលាការសហព័ន្ធញូវយ៉កជាលើកដំបូងតាំងពីខែមករា (Video inside)

26-03-2026 23:31

(ញូវយ៉ក)៖ អតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro) និងភរិយា បានធ្វើដំណើរទៅដល់តុលាការសហព័ន្ធក្នុងតំបន់ Manhattan នៅថ្ងៃព្រហស្បតិ៍នេះហើយ សម្រាប់ការជំនុំជម្រះក្តីរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News។

គួរបញ្ជាក់ថា នេះគឺជាការបង្ហាញខ្លួននៅក្នុងតុលាការជាលើកទីមួយរបស់ប្តីប្រពន្ធមួយគូនេះ បន្ទាប់ពីសវនាការចោទប្រកាន់កាលពីថ្ងៃទី៥ ខែមករា ដែលនៅពេលនោះពួកគេបានបដិសេធថា ខ្លួនមិនមានកំហុសចំពោះបទចោទប្រកាន់សហព័ន្ធជុំវិញការជួញដូរគ្រឿងញៀន និងអាវុធឡើយ៕