លោក ហ្សេលេនស្គី ទៅដល់អារ៉ាប៊ីសាអូឌីត ដើម្បីចូលរួម «កិច្ចប្រជុំសំខាន់ៗ» (Video inside)
26-03-2026 22:45
(រ៉ាយ៉ាដ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដើម្បីចូលរួមក្នុង «កិច្ចប្រជុំសំខាន់ៗ» នានា។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម X លោក ហ្សេលេនស្គី បានសរសេរថា «ខ្ញុំបានមកដល់អារ៉ាប៊ីសាអូឌីតហើយ។ យើងមានកិច្ចប្រជុំសំខាន់ៗជាច្រើនដែលបានគ្រោងទុក។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងសូមគាំទ្រផងដែរដល់អ្នកណាដែលត្រៀមខ្លួនធ្វើការជាមួយយើង ដើម្បីធានាបាននូវសន្តិសុខ»។
គួរបញ្ជាក់ថា ទស្សនកិច្ចនេះកើតឡើងស្របពេលដែលអ៊ុយក្រែន កំពុងព្យាយាមស្វែងរកការគាំទ្រផ្នែកសន្តិសុខ និងសព្វាវុធពីបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង់ ដែលបានបង្កឱ្យមានអស្ថិរភាពសន្តិសុខ និងសេដ្ឋកិច្ចសកលជាដំណំ៕

