សង្រ្គាមមជ្ឈិមបូព៌ា នឹងចោទជាបញ្ហាសម្រាប់ G7 បន្ថែមលើសង្រ្គាមអ៊ុយក្រែន និងភាពមិនច្បាស់លាស់ ក្នុងទំនាក់ទំនងជាមួយអាមេរិក (Video inside)
26-03-2026 16:16
(VAUX-DE-CERNAY, បារាំង)៖ ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសមកពីក្រុមប្រទេស G7 នឹងជួបប្រជុំក្នុងប្រទេសបារាំង ក្រោមស្រមោលនៃសង្រ្គាមអ៉ីរ៉ង់ សង្រ្គាមអ៊ុយក្រែន កត្តាសេដ្ឋកិច្ចមិនប្រាកដប្រជា ក៏ដូចជាការកើនឡើងនូវភាពមិនប្រាកដប្រជា ក្នុងទំនាក់ទំនងការបរទេសជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ ២០២៦។
កិច្ចប្រជុំរយៈពេលពីរថ្ងៃ នឹងប្រព្រឹត្តទៅនៅឯរីសតប្រវត្តិសាស្រ្ត Abbaye des Vaux-de-Cernay របស់បារាំង ដែលស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីទីក្រុងប៉ារីស ចូលរួមដោយរដ្ឋមន្រ្តីការបរទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប (EU)។ កិច្ចប្រជុំនេះ នឹងត្រូវដោះស្រាយបញ្ហាប្រឈមយ៉ាងទូលំទូលាយ លើផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
ភាពស្អិតរមួតក្នុងប្លុក បានរលាយចាប់តាំងពីលោក ដូណាល់ ត្រាំ វិលមកកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ ២០២៥។ ដូចជាមិត្តផង និងសត្រូវផង ប្លុក G7 បានចំណាយពេលឆ្នាំមុន ឆ្លើយតបនឹងភាពប្រែប្រួលភ្លាមៗ នៃគោលនយោបាយអាមេរិក រាប់ពីបញ្ហាពន្ធគយរហូតដល់សង្រ្គាមអ៊ុយក្រែន ហើយឥឡូវនេះ ចូលមកដល់សង្រ្គាមមជ្ឈិមបូព៌ា ដែលអ្នកការទូត និងមន្ត្រីអឺរ៉ុបនិយាយថា បានឈានដល់ចំណុចខ្វះគោលដៅច្បាស់លាស់ ឬយុទ្ធសាស្ត្រចាកចេញ។
រដ្ឋមន្ត្រីមកពីប្រេស៉ីល ឥណ្ឌា កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមានទម្ងន់ធ្ងន់ផ្នែកសេដ្ឋកិច្ច ក៏នឹងចូលរួមផងដែរ៕




