សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ រយៈពេលជិត១ខែមកនេះ បានផ្តាច់ជីវិតមនុស្សប៉ុន្មាននាក់ហើយ នៅទូទាំងតំបន់មជ្ឈិមបូព៌ា? (Video inside)
26-03-2026 13:54
(មជ្ឈិមបូព៌ា)៖ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមកទល់ពេលនេះ គឺវាបានអូសបន្លាយជិត៤សប្តាហ៍ហើយ និងបានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ទៅក្នុងភ្លើងជម្លោះ ព្រមទាំងជះផលប៉ះពាល់អវិជ្ជមានជាសកល ជាពិសេសគឺវិបត្តិប្រេង។ ក្រៅពីភាគីជម្លោះទាំង៣ សង្រ្គាមនេះ ក៏បានបណ្តាលឱ្យប្រទេសដទៃទៀតនៅក្នុងតំបន់ រងគ្រោះដោយផ្ទាល់ដែរ ដោយមានមនុស្សស្លាប់និងរងរបួស ដោយសារតែការវាយប្រហារ។
ខាងក្រោមគឺជាតួលេខចុងក្រោយ គិតត្រឹមថ្ងៃទី២៥ ខែមីនា ស្តីពីចំនួនអ្នកស្លាប់និងរងរបួសនៅទូទាំងមជ្ឈិមបូព៌ា ចាប់តាំងពីចុងខែកុម្ភៈ ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Aljazeera៖
អ៉ីរ៉ង់៖ ១៥០០នាក់ស្លាប់ និង១៨ ៥៥១នាក់របួស
លីបង់៖ ១០៧២នាក់ស្លាប់ និង២៩៦៦នាក់របួស
អ៉ីស្រាអែល៖ ១៨នាក់ស្លាប់ និង៤៨២៩នាក់របួស
អ៉ីរ៉ាក់៖ ៨២នាក់ស្លាប់ និងរាប់សិបនាក់របួស
យោធាអាមេរិក៖ ១៣នាក់ស្លាប់ និង២០០នាក់របួស
អេមីរ៉ាតអារ៉ាប់រួម៖ ៨នាក់ស្លាប់ និង១៦១នាក់របួស
កូវ៉ែត៖ ៦នាក់ស្លាប់ និងរាប់សិបនាក់របួស
ស៉ីរី៖ ៤នាក់ស្លាប់
ដែនដីប៉ាឡេស្ទីន West Bank៖ ៤នាក់ស្លាប់
អូម៉ង់៖ ៣នាក់ស្លាប់ និង១៥នាក់របួស
បារ៉ែន៖ ៣នាក់ស្លាប់ និងរាប់សិបនាក់របួស
អារ៉ាប៊ីសាអូឌីត៖ ២នាក់ស្លាប់ និង២០នាក់របួស
ហ៊្សកដានី៖ ២៨នាក់របួស
កាតា៖ ១៦នាក់របួស៕




