អ៉ីស្រាអែល ប្រកាសចាប់យកតំបន់ភាគខាងត្បូងលីបង់ ខណៈក្រុមហេសបូលឡា ថានឹងតស៊ូដល់ទីបញ្ចប់ (Video inside)
25-03-2026 09:00
(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានប្រកាសថានឹងកាន់កាប់ភាគខាងត្បូងលីបង់ ដោយរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានហៅទីនោះថាជា «តំបន់សន្តិសុខ» ហើយវាបានសបញ្ជាក់ឱ្យឃើញពីចេតនាដំបូងរបស់អ៉ីស្រាអែល ក្នុងការដណ្តើមយកជិត ១០ភាគរយនៃទឹកដីលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំជាមួយអគ្គសេនាធិការយោធា លោក Katz និយាយថា កងកម្លាំងអ៉ីស្រាអែល នឹងគ្រប់គ្រងទីតាំងស្ពានដែលនៅសេសសល់ និងតំបន់សន្តិសុខរហូតដល់ Litani ដែលជាទន្លេប្រសព្វនឹងសមុទ្រមេឌីទែរ៉ាណេ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនអ៉ីស្រាអែល។
សមាជិកសភាជាន់ខ្ពស់ហេសបូលឡានៅលីបង់ លោក Hassan Fadlallah បាននិយាយថា រាល់ការកាន់កាប់របស់អ៉ីស្រាអែលលើភាគខាងត្បូងទន្លេ Litani នឹងត្រូវប្រឈមចំពោះស្ថានភាពតស៊ូជម្នះ។ លោកបានប្រាប់រ៉យទ័រថា «យើងគ្មានជម្រើសអ្វីក្រៅពីប្រឈមមុខនឹងការឈ្លានពាននេះ ហើយក្រាញននៀលដល់ទីបញ្ចប់»។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានឈ្លានពានលីបង់ម្តងហើយម្តងទៀត ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗ ហើយបានកាន់កាប់ភាគខាងត្បូងរហូតដល់ឆ្នាំ ២០០០។ ចាប់តាំងពីថ្ងៃទី១៣ ខែមីនា អ៉ីស្រាអែលបានបំផ្លាញស្ពានចំនួន ៣នៅលើទន្លេ Litani និងវាយកម្ទេចផ្ទះនៅតាមភូមិព្រំដែន ដោយនិយាយថា វាជាយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូលឡា៕




