លោក Xi Jinping៖ ក្តាប់ជាប់មុខងារនៃសង្កាត់ថ្មី Xiong'an ខិតខំកសាងជាបណ្តុំច្នៃប្រឌិតថ្មីនិងជាគំរូសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី
24-03-2026 17:57
(ប៉េកាំង)៖ ថ្ងៃទី២៣ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារនៅសង្កាត់ថ្មី Xiong’an ខេត្តHebei និងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញការកសាង និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសង្កាត់ថ្មី Xiong’an ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោកបានលើកឡើងថា ត្រូវតែក្តាប់ជាប់មុខងារចម្បងនៃសង្កាត់ថ្មី Xiong’an ដែលរួមចំណែកសម្រាលបន្ទុករបស់ក្រុងប៉េកាំង បន្តរក្សាភាពនឹងធឹងខាងនឹងយុទ្ធសាស្ត្រ និងភាពអំណត់ក្នុងប្រវត្តិសាស្ត្រ រំដោះគំនិតបន្ថែមទៀត បង្កើនការសម្របសម្រួលនិងប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនកម្លាំងអភិវឌ្ឍតាមរយៈកំណែទម្រង់និងនវានុវត្តន៍ ជំរុញភាពរស់រវើករបស់សង្កាត់ថ្មីដោយផ្តោតសំខាន់ទៅលើការចាត់ចែងធាតុផ្សំនិងធនធានដោយសមរម្យ និងខិតខំកសាងជាបណ្តុំច្នៃប្រឌិតថ្មីនិងជាគំរូសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់សង្កាត់ថ្មី Xiong’anខេត្ត Hebei ដើម្បីត្រួតពិនិត្យនិងស្វែងយល់អំពីវឌ្ឍនភាពនៃការកសាងតំបន់ចាប់ដំណើរការ ចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុមហ៊ុន Huaneng និងវិទ្យាល័យទី៤ទីក្រុងប៉េកាំងសាខា Xiong’an ដើម្បីស្វែងយល់អំពីការកសាងនិងការអភិវឌ្ឍនៃសង្កាត់ថ្មី Xiong'an ព្រមទាំងសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះតំណាងកម្មាភិបាលនិងបុគ្គលិក នៃអង្គភាពចូលប្រចាំការនិងទីស្នាក់ការអង្គភាពកំពុងសាងសង់៕
វិទ្យុមិត្តភាពកម្ពុជាចិន



