FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនពរចំពោះលោក Thongloun SISOULITH ដែលជាប់ឆ្នោតជាប្រធានរដ្ឋឡាវមួយអាណត្តិទៀត

24-03-2026 17:49

(ប៉េកាំង)៖ ថ្ងៃទី ២៣ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើសារជូនពរចំពោះលោក Thongloun SISOULITH ដែលជាប់ឆ្នោតជាប្រធានរដ្ឋឡាវ មួយអាណត្តិទៀត។

លោក Xi Jinping បានលើកឡើងថា ចិននឹងឡាវជាប្រទេសជិតខាងកាន់របបសង្គមនិយមដ៏មេត្រីភាព ដែលមានជោគវាសនារួម ប្រទេសយើងទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ លើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គូភាគី ដែលបានបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅបែប ”សមមិត្ត+បងប្អូន”។ ឆ្នាំ ២០២៦ ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងឡាវ និងជា”ឆ្នាំមិត្តភាពចិន-ឡាវ” ភាគីទាំងពីរនឹងរៀបចំសកម្មភាព អបអរសាទរមួយចំនួនដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះជាការចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិននិងផែការ ទី ១៥ របស់ប្រទេសឡាវ ប្រទេសយើងទាំងពីរសុទ្ធតែកំពុងស្ថិតនៅក្នុងដំណាក់កាលគន្លឹះនៃការស្តារនិងអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរមានអនាគតទូលំទូលាយជាងមុន។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរចិននិងឡាវ ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធាន ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមក្នុងការគ្រោងផែនការគោលថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាំយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដំដៅជំរុញសហគមន៍វាសនារួមចិន-ឡាវឱ្យបោះជំហានឡើងទៅកម្រិតកាន់តែខ្ពស់ និងផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់សន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន