FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម នឹងកាត់បន្ថយជើងហោះហើរក្នុងស្រុក ដោយសារកង្វះខាតប្រេងឥន្ធនៈ (Video inside)

24-03-2026 16:24

(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម នឹងផ្អាកជើងហោះហើរក្នុងស្រុកជិត ២០ ក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីខែក្រោយតទៅ ព្រោះតែការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ខ្លួនមានកំណត់ ក្រោយសង្រ្គាមមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ ២០២៦។

តម្លៃសាំងយន្តហោះ បានកើនឡើងចាប់តាំងពីផ្ទុះសង្រ្គាម ពោលគឺជាង ៣សប្តាហ៍មកហើយ ជាហេតុធ្វើឱ្យមានក្តីបារម្ភអំពីកង្វះខាត។ អាជ្ញាធរអាកាចរណ៍ស៉ីវិលរបស់វៀតណាម បញ្ជាក់ថា Vietnam Airlines នឹងផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន នៅលើផ្លូវរត់ជាច្រើនខ្សែ ចាប់ពីថ្ងៃទី ១ ខែមេសា។ យ៉ាងនេះក្តី គោលដៅហោះហើរក្នុងស្រុក និងអន្តរជាតិសំខាន់ៗនៅតែបន្ត។

ដោយឡែក ក្រុមហ៊ុន​អាកាសចរណ៍ផ្សេងទៀត នៅ​ក្នុង​ប្រទេស​វៀតណាម ក៏​កំពុងដំឡើងថ្លៃសំបុត្រដំណើរ សម្រាប់ជើងហោះហើរ​អន្តរជាតិ​ ដែល​អាច​នឹង​អនុវត្ត​ក្នុង​ខែ​មេសាផងដែរ។ វៀតណាមបានស្នើសុំការគាំទ្រប្រេងឥន្ធនៈ ពីប្រទេសមួយចំនួន រួមទាំងកាតា កូវ៉ែត អាល់ហ្សេរី និងជប៉ុន ហើយកាលពីថ្ងៃចន្ទ ទើបបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី លើការផលិតប្រេង និងឧស្ម័ននៅក្នុងប្រទេសទាំងពីរ៕