FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន ទាញភ្ជាប់ទំនាក់ទំនងផ្នែកយោធារុស្ស៉ី-អ៉ីរ៉ង់ ទៅនឹងសង្រ្គាមមជ្ឈិមបូព៌ា (Video inside)

24-03-2026 15:56

(កៀវ)៖ អ្នកការទូតកំពូលអ៊ុយក្រែន បាននិយាយថា ការដឹកជញ្ជូនដ្រូនទំនើបផលិតនៅរុស្ស៉ីទៅកាន់អ៉ីរ៉ង់ គួរតែជាហេតុផលដែលធ្វើឱ្យទីតាំងផលិតដ្រូនរុស្ស៉ី ក្លាយជាគោលដៅយោធាស្របច្បាប់ ហើយមហាអំណាចលោកខាងលិច អាចបំពាក់អាវុធមានសមត្ថភាពខ្ពស់ដល់អ៊ុយក្រែន ដើម្បីវាយប្រហារទីតាំងទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ ២០២៦។

លោក Andriy Melnyk អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា ការគាំទ្ររបស់រុស្ស៉ីចំពោះទីក្រុងតេហេរ៉ង់ តាមរយៈទំនើបកម្មដ្រូន Shahed ដែលរចនាឡើងដំបូងដោយអ៉ីរ៉ង់ និងសម្ភារផ្នែកយោធាផ្សេងទៀត មានន័យថាឥឡូវនេះ មូស្គូគឺជាអ្នកសមគំនិតជាមួយតេហេរ៉ង់។ លោកបានប្រាប់សម័យប្រជុំពិសេសស្តីពីអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខ UN យ៉ាងដូច្នេះថា «សង្រ្គាមអ៉ីរ៉ង់ មានពាក់ព័ន្ធដោយការលូកដៃ និងគោលដៅចក្រពត្តិនិយមរបស់វិមានក្រឹមឡាំង»

តាមលោក Melnyk ការដឹកជញ្ជូនដ្រូនទំនើប Shahed ពីរុស្ស៉ីទៅអ៉ីរ៉ង់ ដោយប្រើប្រាស់អាជ្ញាប័ណ្ណស្របច្បាប់ បានកើនឡើងមិនធ្លាប់មានពីមុនមក ដែលនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់ វាយប្រហារបណ្តាប្រទេសឈូងសមុទ្រ និងកងកម្លាំងអាមេរិកក្នុងតំបន់សម្រាប់រយៈពេលយូរ បង្កអស្ថិរភាព និងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក៕